ព័ត៌មាន

NOKIA 2 និង NOKIA 1 ទទួលបានការអាប់ដេតប្រព័ន្ធសុវត្ថិភាពសម្រាប់ខែមករា

ងាយស្រួលប្រើប្រាស់ មានសុវត្ថិភាព និងការធ្វើបច្ចុប្បន្នភាពទាន់សម័យនោះ! មិនមែនគ្រប់ពាក្យនៅក្នុងពាក្យស្លោករបស់ HMD នេះមានទម្ងន់ដូចគ្នានោះទេ ជាពិសេសប្រសិនបើអ្នកជាម្ចាស់នៃទូរស័ព្ទ Nokia 2 ។ យ៉ាងណាក៏ដោយ សម្រាប់ Patch សុវត្ថិភាពសម្រាប់ខែមករាពលនេះដំណើរការហើយនប៉ុន្តែការ Update Android Oreo គឹនៅមិនទាន់រួចរាល់ទេ។

 image

ប្រសិនបើអ្នកមិនអាចរកឃើញព័ត៌មានបន្ថែមអំពីទំហំនៃការអាប់ដេតនេះ អ្នកអាចឆែកមើលនៅក្នុង Settings នៃស្មាតហ្វូន Nokia 2 របស់អ្នក។

image

ស្មាតហ្វូន​ Nokia 1 ក៏ចាប់ផ្តើមទទួលបាននូវ Patch សុវត្ថិភាពសម្រាប់ខែមករាផងដែរ បើទោះជាកម្មវិធីតាមដានបច្ចុប្បន្នរបស់ Nokia មិនបង្ហាញក៏ដោយ។ ការធ្វើបច្ចុប្បន្នភាពនេះគឺគ្រាន់តែនាំមកនូវ Patch តែប៉ុណ្ណោះ ហើយវាគ្មានអ្វីផ្សេងទៀតនោះទេនៅក្នុងទំហំ 64 MB ដែលទូរស័ព្ទរបស់អ្នកនឹងទាញយកនោះ៕