ព័ត៌មាន

NOKIA, HMD, JOLLA នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ MWC2019

MWC2019 គឺជាព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោក ឬការបង្ហាញដ៏ធំបំផុតនៃឧស្សាហកម្មទូរស័ព្ទចល័តដែលមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន។ ក្រុមហ៊ុន Nokia កំពុងត្រៀមខ្លួនក្នុងការចូលរួមក្នុងកម្មវិធីនេះម្ដងទៀត ហើយកាន់កាប់ផ្ទៃទំហំ 3110 ម៉ែត្រការ៉េនៅក្នុងសាលទី 3 ។ កន្លែងនេះត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុន Nokia តាមទម្លាប់ចាស់ដែលក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់នេះជួលវាអស់ជាច្រើនឆ្នាំមកហើយ។

 image

image

យើងនៅមិនទាន់ដឹងថាអ្វីដែល Nokia នឹងត្រូវដាក់បង្ហាញនៅទីនោះនោះទេ ប៉ុន្តែវាមានរឿងជាច្រើនដែលត្រូវបង្ហាញនៅទីនេះដូចជាបច្ចេកវិទ្យាឆ្លាតវៃសម្រាប់ទីក្រុង ឬបរិស្ថានជាដើម។ ប្រសិនបើអ្នកទៅភាគខាងជើងភាគឆៀងខាងកើតពីកន្លែងរបស់ Nokia អ្នកនឹងរកឃើញស្តង់របស់ HMD ដែលស្ថិតនៅខាងក្រៅសាល 3 ដូចឆ្នាំមុនដែរ។ HMD នឹងមានផ្ទៃទំហំប្រហែល 500 ម៉ែត្រការ៉េដែលទូរស័ព្ទថ្មីៗទំនងជាដាក់បង្ហាញផងដែរ។

image

image

Jolla ក៏នឹងមានវត្តមាននៅព្រឹត្តិការណ៍ MWC ផងដែរ ប៉ុន្តែវានៅមិនមានកន្លែងផ្ទាល់ខ្លួនទេ។ នៅឆ្នាំនេះ Jolla នឹងប្រើប្រាស់កន្លែង Bussiness Finland ដែលជាកន្លែងទំនេរសម្រាប់ក្រុមហ៊ុនហ្វាំងឡង់នេះ។ Jolla ពិតជានឹងមិនប្រកាសបង្ហាញនូវឧបករណ៍ផ្នែករឹងរបស់ខ្លួននៅទីនោះទេ ប៉ុន្តែមនុស្សជាច្រើនអាចធ្វើការសាកល្បងប្រព័ន្ធប្រតិបត្តិការ Sailfish ថ្មីបំផុតលើឧបករណ៍ Jolla និង Sailfish X ៕