ព័ត៌មាន

ផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នាពេលអនាគតនឹងវេចខ្ចប់ពីវត្ថុធាតុដើមការពារបរិស្ថាន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung ប្រកាសថា ខ្លួននឹងចាប់ផ្តើមអនុវត្តនូវការប្រើប្រាស់វត្ថុធាតុដើមសម្រាប់ការវេចខ្ចប់ទៅលើផលិតផលជាច្រើនរបស់ខ្លួននាពេលអនាគតដែលមិនប៉ះពាល់ដល់បរិស្ថាននោះទេ។ ការវេចខ្ចប់ថ្មីនេះគឺសម្រាប់ជំនួសនូវការប្រើប្រាស់នូវថង់ប្លាស្ទិក។

image

តាមការបញ្ជាក់ព័ត៌មានលម្អិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ ផលិតផល និង Accessories ជាច្រើនទៀតរបស់ក្រុមហ៊ុននេះរួមមានស្មាតហ្វូន ថេប្លេត និងគ្រឿងប្រើប្រាស់នៅក្នុងផ្ទះនឹងចាប់ផ្តើមវេចខ្ចប់ជាមួយនឹងវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាននោះទេ។ វត្ថុធាតុដើមនេះគឺធ្វើពីក្រដាស ឬការប្រើប្រាស់នូវថង់ប្លាស្ទិកឡើងវិញ។

image

សម្រាប់ប្រអប់វេចខ្ចប់ ក្រដាសនេះគឺផលិតចេញពីសរសៃដែលទទួលស្គាល់ពីអង្គការបរិស្ថានជាច្រើន។ ការរៀបចំថ្មីនេះនឹងចាប់ផ្តើមនៅក្នុងឆមាសទី ១ ឆ្នាំ ២០១៩ នេះ៕