ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ Samsung Galaxy A8s FE នឹងបង្ហាញខ្លួននៅថ្ងៃទី ១៤ ខែកុម្ភៈនេះ

កាលពីខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញស្មាតហ្វូន Galaxy A8s នៅក្នុងប្រទេសចិនដែលមានរន្ធប្រហោងនៅលើអេក្រង់ Infinity-O display ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការនៅលើស្មាតហ្វូន Samsung Galaxy A8s FE ។​

 image

ស្មាតហ្វូន Samsung Galaxy A8s FE នេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី ១៤ ខែកុម្ភៈនេះ ហើយស្មាតហ្វូននេះគឺសម្រាប់ទាក់ទាញស្រីៗជាងប្រុសៗដោយសារតែ FE សំដៅទៅលើ Female Edition ។

image

គួរបញ្ជាក់ផងដែរថា លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy A8s FE នៅមិនទាន់ទម្លាយនៅឡើយទេ។ ប៉ុន្តែស្មាតហ្វូន Galaxy A8s មានអេក្រង់ទំហំ 6.4-inch displayជាមួយនឹងកម្រិតសមាមាត្រ 19.5:9 aspect ratio ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 710 10nm octa-core upper mid-range processor រ៉េមទំហំ 6GB/8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ទំហំ 10MP telephoto lens, 24MP f/1.7 main sensor និង 5MP f/2.2 sensor ៕