ព័ត៌មាន

កាសស្តាប់ស៊េរីថ្មី​ Samsung Galaxy Buds នឹងបង្ហាញខ្លួននៅថ្ងៃទី ២០ ខែកុម្ភៈនេះ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទម្លាយនូវឈ្មោះសម្រាប់កាសស្តាប់ឥតខ្សែរស់ខ្លួនគឺ Galaxy Buds ។ Galaxy Buds គឺជាជំនាន់បន្ទាប់របស់ gear IconX (2018) ដែលបង្ហាញខ្លួននៅឆ្នាំមុននេះ។ កាសស្តាប់នេះទទួលនូវវិញ្ញាបនបត្រចេញពី Federal Communications Commission (FCC) របស់សហរដ្ឋអាមេរិក។

 image

image

នៅក្នុងបញ្ជីរបស់ FCC នេះគឺមានលេខម៉ូដែល SM-R170 ដែលចុះបញ្ជីជា “Samsung Bluetooth Headset.” ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងធ្វើការផលិតកាសស្តាប់នេះនៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេរំពឹងថានឹងរៀបចំនូវព្រឹត្តិការណ៍ Galaxy Unpacked នៅថ្ងៃទី ២០ ខែកុម្ភៈនេះដើម្បីប្រកាសបង្ហាញនូវស្មាតហ្វូនត្រកូល Galaxy S10 ។

កាសស្តាប់ Galaxy Buds នេះនឹងទ្រទ្រង់នូវប្រព័ន្ធ​ Bluetooth 5.0 និងម៉េមូរីទំហំ 8GB ថែមទៀត។ វានឹងមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌លឿង ពណ៌ខ្មៅ និងពណ៌ស៕