ព័ត៌មាន

Samsung មានគម្រោងក្នុងការទិញយកក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលស្ថិតនៅពីក្រោយការផលិត Zoom Technology អោយ Oppo

អ្នកប្រហែលជាធ្លាប់លឺហើយអំពីក្រុមហ៊ុន Corephotonics ដែលជាក្រុមហ៊ុនបង្កើតនូវបច្ចេកវិទ្យាសម្រាប់ 5X zoom technology របស់ក្រុមហ៊ុន Oppo ។ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីស្រាអែល ហើយមានវិនិយោគធំៗជាច្រើនដូចជា Samsung Ventures, MediaTek, SanDisk និង CK Telecom ពិសេសគឺក្រុមហ៊ុន Samsung ដែលចង់ទិញក្រុមហ៊ុននេះ។

 image

Corephotonics ធ្វើការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនធំៗជាច្រើន ហើយវាក៏ធ្វើការអោយក្រុមហ៊ុនបច្ចេកវិទ្យា Oppo ទៅលើបច្ចេកវិទ្យា “lossless” zoom technology ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានគម្រោងក្នុងកាចំណាយទឹកប្រាក់ប្រមាណជា $150 – $160 លានដុល្លារអាមេរិកដើម្បីធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យាកាមេរ៉ា ៣ គ្រាប់ដែលអាចធ្វើការពង្រីក 25x zoom ។

image

ប្រសិនបើកិច្ចព្រមព្រៀងនេះល្អនោះ យើងនឹងឃើញវត្តមានរបស់ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Samsung នឹងបំពាក់នូវបច្ចេកវិទ្យា zoom technology កាន់តែអស្ចារ្យជាងមុន។ ក្រុមហ៊ុន Corephotonics ក៏មានគម្រោងក្នុងការវិនិយោគទៅលើយន្តហោះ Drones, រថយន្ត និងកាមេរ៉ាសុវត្ថិភាពផងដែរ៕