ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងដាក់លក់ប្រភេទ ‘Lite’ របស់ស្មាតហ្វូន Galaxy S10 ប៉ុន្តែវាមិនមានឈ្មោះហៅថា Galaxy S10 Lite នោះទេ

Samsung គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកដែលត្រៀមប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy S10 Series នៅក្នុងព្រឹត្តិការណ៍ Unpacked នៅថ្ងៃទី ២០ ខែកុម្ភៈនេះនៅក្នុងសហរដ្ឋអាមេរិក។

 image

ស្មាតហ្វូនទាំង ៣ ម៉ូដែលនេះមានដូចជា Samsung Galaxy S10, Galaxy S10 Plus, និងប្រភេទថ្នាក់ទាបមួយទៀតដែលគេហៅថា Galaxy S10 Lite ។ យ៉ាងណាមិញ របាយការណ៍ចុងក្រោយបញ្ជាក់ថា ស្មាតហ្វូននេះនឹងមិនប្រើប្រាស់ឈ្មោះ Galaxy S10 Lite នោះទេ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ត្រៀមប្រកាសបង្ហាញនូវស្មាតហ្វូន 5G Version របស់ Galaxy S10 នៅក្នុងព្រឹត្តិការណ៍ Mobile World Congress 2019 នៅក្នុងទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈខាងមុខនេះ។ ស្មាតហ្វូននេះនឹងដំណើរការនូវបន្ទះឈីប 7nm Qualcomm Snapdragon 855 រ៉េមទំហំ 6GB និងប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជាមួយនឹង OneUI ថែមទៀត។

ចំណែកស្មាតហ្វូន  S10 Lite មានអេក្រង់ទំហំ 5.8-inch S-AMOLED Infinity Display ទ្រទ្រង់នូវកម្រិតភាពច្បាស់ 18.5:9 aspect ratio  full HD+ ថាមពលថ្ម 3,100mAh និងម៉េមូរីទំហំ 4GB RAM + 64GB storage, 6GB RAM + 64GB storage និង 6GB RAM + 128GB storage។ ស្មាតហ្វូននេះមាន ៥ ពណ៌សម្រាប់ជ្រើសរើសគឺពណ៌លឿង ពណ៌ខ្មៅ ពណ៌ស ពណ៌ខៀវ និងពណ៌បៃតង៕