វាពិតជាអស្ចារ្យមែនទែនសម្រាប់ក្រុមហ៊ុន NOKIA!!!
HMD Global ដែលជាក្រុមហ៊ុនចែកចាយស្មាតហ្វូន NOKIA ថ្មីៗនេះប្រកាសអំពីកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ទូរគមនាគមន៍ឥតខ្សែចំនួន ៣ ធំៗនៅក្នុងអាមេរិកខាងជើងរួមមានក្រុមហ៊ុន Cricket Wireless (នៅសហរដ្ឋអាមេរិក), ក្រុមហ៊ុន Verizon (នៅសហរដ្ឋអាមេរិក) និងក្រុមហ៊ុន Rogers Communications, Inc. (នៅកាណាដា)។ នេះគឺជាការពង្រីកនូវសក្តានុពលរបស់ខ្លួនតាមរយៈការឈានជើងចូលក្នុងទឹកដីអាមេរិកដើម្បីនាំយកបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យាទំនើបអស្ចារ្យ និងស្មាតហ្វូនជាច្រើនជាច្រើននៅទីនេះ ក្រោយការវិលត្រឡប់នៃភាពជោគជ័យទៅលើការលក់រយៈពេល ២ ឆ្នាំនេះ។
ក្រុមហ៊ុន HMD Global មានមោទនភាពក្នុងការបន្តផ្តល់ជូននូវផលិតផលដែលមានការជឿជាក់ខ្ពស់ និងធន់ធានាទៅលើការប្រើប្រាស់បានយូរ ការរចនារូបរាងសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះ ប្រព័ន្ធប្រតិបត្តិការ Android™ រួមជាមួយនឹងការធ្វើបច្ចុប្បន្នភាពនៃប្រព័ន្ធសុវត្ថិភាពចុងក្រោយបំផុត (ក្រោមកិច្ចសហការជាដៃគូជាមួយនឹងក្រុមហ៊ុន Google) ហើយនេះពិតជាលើសពីអ្វីដែលជាការរំពឹងទុករបស់អ្នកប្រើប្រាស់។ កាន់តែអស្ចារ្យជាងនេះទៀតនោះ ស្មាតហ្វូនជាច្រើនរបស់ NOKIA ក៏ទទួលការគាំទ្រ ជឿជាក់ និងពេញនិយមប្រើប្រាស់បំផុតនៅជុំវិញពិភពលោករហូតដល់ធ្វើអោយក្រុមហ៊ុន NOKIA ងើបឡើងមកឈរនៅចំណាត់ថ្នាក់ TOP 10 នៃក្រុមហ៊ុនចែកចាយស្មាតហ្វូននៅទូទាំងពិភពលោកថែមទៀត។
ដោយឡែក ក្រឡេកមកមើលទីផ្សារនៅក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុន HMD Global ក៏នាំយកនូវស្មាតហ្វូនស៊េរីថ្មីៗជាច្រើនដូចជា Nokia 2.1, Nokia 3.1 Plus, Nokia 5.1 Plus, Nokia 6, Nokia 6 (2018), Nokia 6.1 Plus, Nokia 7 Plus និងទូរស័ព្ទតម្លៃធូរថ្លៃដូចជា Nokia 230, Nokia 106, Nokia 8110 4G ដែលកំពុងតែមានសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពខ្លាំងមែនទែនដោយសារតែកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៃក្រុមហ៊ុននេះ។
អ្វីដែលរឹតតែពិសេសជាងនេះទៀតនោះ ដើម្បីអបអរដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ក្រុមហ៊ុន NOKIA ក៏ផ្តល់ជូននូវកាដូលាភសំណាង ហេង ហេង ឆ្នាំថ្មីដល់អតិថិជនទាំងអស់ទូទាំងប្រទេសរាល់ការទិញស្មាតហ្វូន NOKIA ស៊េរីថ្មីតាមការកំណត់របស់ក្រុមហ៊ុន។
ក្នុងឱកាសដ៏ពិសេសនេះ អតិថិជនរបស់ NOKIA ដែលជាវទូរស័ព្ទដៃម៉ូដែលដូចខាងក្រោមនឹងទទួលបានកាដូឆ្នាំថ្មីរួមនឹងកម្មវិធីពិសេសភ្លាមៗដូចខាងក្រោម៖
– ទិញទូរស័ព្ទ Nokia 6.1 Plus ($269) ទទួលបានលេខស៊ីមកាត Cellcard ពិសេសជាមួយនឹងការប្រើប្រាស់អ៊ីនធឺណិតពេញមួយឆ្នាំ និងកាបូបស្ពាយ៍ដ៏ស្រស់ស្អាតមួយភ្លាម
ស្មាតហ្វូននេះមានអេក្រង់ភ្លឺច្បាស់ទំហំ 5.8-inch full-HD+ (1080×2280 ភិចសែល) ការពារដោយកញ្ចក់ 2.5D Gorilla Glass 3 មិនអោយមានស្នាមឆ្កូតនៅលើអេក្រង់នេះនោះទេ។ ស្មាតហ្វូននេះមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយវាក៏មានរន្ធសម្រាប់បន្ថែម microSD កាតដែលអ្នកប្រើប្រាស់មិនមានការព្រួយបារម្ភនោះទេក្នុងការរក្សាទុកនូវទិន្នន័យ រូបភាព វីដេអូ កម្មវិធី និងជាច្រើនទៀតនោះ។ បន្ទះឈីបរបស់វាគឺ octa-core Snapdragon 636 SoC ដែលធ្វើឱ្យស្មាតហ្វូននេះដំណើរការលឿនក្នុងការប្រតិបត្តិការងារ និងការលេងហ្គេមជាដើម។Nokia 6.1 Plus បំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះដែលទ្រទ្រង់នូវបច្ចេកវិទ្យាឆ្លាតវៃ AI និងមុខងារ HDR ថែមទៀត។ Nokia 6.1 Plus នេះប្រើប្រាស់នូវស៊ីមពីរ (Dual-SIM) 4G VoLTE នៅលើប្រព័ន្ធប្រតិបត្តិការ Android Pie 9.0 ថែមទៀត។
– ទិញទូរស័ព្ទ Nokia 5.1 Plus ($219) ទទួលបានកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាតមួយភ្លាម
Nokia 5.1 Plus មានអេក្រង់ធំល្មមប្រើប្រាស់ទំហំ 5.8’’ HD+ Display ជាមួយនឹង 19:9 Ratio ងាយស្រួលក្នុងការទស្សនាវីដេអូ ឬជជែកកម្សាន្តជាមួយមិត្តភក្តិបានយ៉ាងជក់ចិត្ត។ តួខ្លួនរបស់វាពិតជារលោងស្រស់ស្អាតជាមួយនឹងកញ្ចក់កោង 2.5D ទាំងខាងមុខ និងខាងក្រោយងាយកាន់នៅក្នុងដៃ។ Nokia 5.1 Plus បំពាក់នូវរ៉េមទំហំ 3GB ម៉េមូរីទំហំ 32GB (អាចបន្ថែមម៉េមូរីទំហំខាងក្រៅបាន 400GB) និងបន្ទះឈីប MediaTek Helio P60 សន្សំសំចៃថាមពលថ្ម និងល្បឿនលឿននៅក្នុងការលេងហ្គេម ឬការកម្សាន្តកាន់តែសម្បូរបែបបំផុត។ Nokia 5.1 Plus មានថាមពលថ្មទំហំ 3060mAh និងរន្ធដោតបញ្ចូលថាមពល USB Type-C ។កាមេរ៉ាភ្លោះរបស់ស្មាតហ្វូន Nokia 5.1 Plus នេះមានទំហំ 13MP + 5MP ភ្ជាប់ជាមួយនឹងមុខងារ AI ជាច្រើនថតរូបភាពច្បាស់ស្រស់ស្អាត និងផ្ទៃខាងក្រោយព្រាលដាច់ថែមទៀត។ កាមេរ៉ាខាងមុខរបស់វាមានទំហំ 8MP (F/2.2) ភ្ជាប់ជាមួយនឹងមុខងារ Portrait Lighting ផ្តល់ភាពងាយស្រួលក្នុងការថតរូបភាព Selfie ស្រស់ស្អាតច្បាស់បំផុត។
– ទិញទូរស័ព្ទ Nokia 3.1 Plus ($179) ទទួលបានដបទឹកអ៊ីណុកដ៏ស្រស់ស្អាតមួយភ្លាម
Nokia 3.1 Plus នេះនឹងផ្តល់នូវបទពិសោធន៍ថ្មីនេះការទស្សនាដ៏អស្ចារ្យជាមួយនឹងអេក្រង់ធំទំហំ 6’’ HD+ Screen និង 18:9 Cinematic Ratio កម្រិតដូចការទស្សនាក្នុងរោងកុនដែលផ្តល់នូវកម្រិតពណ៌ច្បាស់ និងរូបភាពលម្អិតត្រជាក់ភ្នែកតែម្តង។ Nokia 3.1 Plus មានថាមពលថ្មទំហំ 3500mAh ដែលបញ្ចូលថ្មម្តងគឺអាចប្រើប្រាស់បានយូរដល់ទៅ ២ ថ្ងៃថែមទៀត ដូចនេះការកម្សាន្តរបស់អ្នកពិតជាគ្មានដែនកំណត់នោះទេ។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប MediaTek Helio P22 Octa-Core Processor ដែលប្រើប្រាស់នូវអង្គគណនា 8 គ្រាប់ដែលផ្តល់នូវប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់ និងការសន្សំសំចៃថាមពលថ្មថែមទៀត។ ដូចនេះ អ្នកនឹងមិនមានការព្រួយបារម្ភពីការអស់ថាមពលថ្មនោះទេ។ ពិសេសជាងនេះទៀតនោះ Nokia 3.1 Plus នេះបំពាក់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB សម្រាប់រក្សាទុកទិន្នន័យបានច្រើនតាមតម្រូវការ។
– ទិញទូរស័ព្ទ Nokia 2.1 ថ្មី ($115) ទទួលបានលេខស៊ីមកាត Cellcard ពិសេសជាមួយនឹងការប្រើប្រាស់អ៊ីនធឺណិតពេញមួយឆ្នាំ និងកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាតមួយភ្លាម
Nokia 2.1 (ថ្មី) នេះមានអេក្រង់ទំហំ 5.5″ IPS ជាមួយនឹងកម្រិតសមាមាត្រ 16:9 aspect ratio និងកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 1280 x 720 ។ អ្វីដេលធ្វើឱ្យទូរស័ព្ទនេះទាក់ទាញបំផុតនោះគឹដោយសារតែ Nokia 2.1(ថ្មី) នេះប្រើប្រាស់នូវបាសបំពងសំឡេងភ្លោះ Dual Speakers លឺពិរោះរងំរណ្តំចិត្ត។ បើក្រឡេកទៅមើលគែមរបស់ទូរស័ព្ទ Nokia 2.1 នេះគឺរំលេចទៅដោយឆ្នូវពណ៌ស្ពាន់យ៉ាងស្រស់ស្អាតដែលធ្វើឱ្យវាកាន់តែមានភាពទាក់ទាញ។ ផ្នែកខាងក្រោមរបស់ Nokia 2.1(ថ្មី) ប្រើប្រាស់នូវរន្ធសាកថ្ម micro-USB ខណៈពេលដែលរន្ធដោតកាសស្តាប់ស្ថិតនៅផ្នែកខាងលើ។ សម្រាប់ប៊ូតុងឡើងចុះសំឡេង និងប៊ូតុងចាក់សោរ (Lock Button) ស្ថិតនៅគែមខាងស្តាំ។អ្វីដែលអស្ចារ្យបំផុតសម្រាប់ទូរស័ព្ទ Nokia 2.1 នេះគឺវាប្រើប្រាស់នូវថាមពលថ្មទំហំ 4000mAh ដែលអាចកាន់ថ្មបាន 2 ថ្ងៃសម្រាប់ការបញ្ចូលថ្មម្តង។ វាពិតជាអស្ចារ្យបំផុត។ សម្រាប់កម្មវិធី Software នៅលើទូរស័ព្ទ Nokia 2.1(ថ្មី) វិញ ក្រុមហ៊ុន Nokia សន្យាថានឹងធ្វើការអាប់ដេតនូវប្រព័ន្ធសុវត្ថិភាពប្រចាំខែដល់ទៅ 3 ឆ្នាំ ហើយធានាថាវានឹងធ្វើការ Upgrade ទៅកាន់ Android ដល់ទៅ 2 ជំនាន់ថែមទៀត។
ការផ្តល់ជូនដ៏ពិសេសនេះធ្វើឡើងនៅតាមបណ្តាហាងលក់ទូរស័ព្ទទំនើប និងដៃគូចែកចាយរបស់ក្រុមហ៊ុន NOKIA ទាំងអស់ទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។ គួរបញ្ជាក់ផងដែរថា រាល់ផលិតផលក្នុងកម្មវិធីពិសេសនេះគឺសុទ្ធសឹងតែជាផលិតផលស៊េរីថ្មី និងទំនើបៗដែលកំពុងតែពេញនិយមប្រើប្រាស់ និងមានការធានាគុណភាពល្អ តម្លៃសមរម្យ និងច្បាស់លាស់ត្រឹមត្រូវពីក្រុមហ៊ុន NOKIA សម្រាប់រយៈពេល ១ ឆ្នាំថែមទៀតផង។
តោះចាំអង្កាល់ទៀត! កុំឱ្យឱកាសនេះកន្លងផុតអី! មកទទួលយកកាដូហេង ហេងឆ្នាំថ្មីទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 012879707 ៕
*** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត