ព័ត៌មាន

កាដូពិសេស និង អាំងប៉ាវក្រហម សម្រាប់ពិធីចូលឆ្នាំថ្មីប្រពៃណីចិន

ពិធីចូលឆ្នាំថ្មីប្រពៃណីចិន គឺជាឱកាសមួយដែលមានការជួបជុំគ្នា បង្ករភាពរីករាយសម្រាប់ក្រុមគ្រួសារជនជាតិចិន និង ពលរដ្ឋខ្មែរដែលជាប់ខ្សែស្រលាយចិននៅក្នុងប្រទេសកម្ពុជា ។ ការជូបជុំគ្នារវាងសមាជិកគ្រួសារចិននីមួយៗ គឺជាពេលវេលាដ៏អស្ចារ្យមួយដែលមិនអាចរំលង និងមិនអាចបំភ្លេចបានទេសម្រាប់ជនជាតិចិន ទោះបីពួកគេបានរស់នៅទីជិត ឬ ទីឆ្ងាយក្តី ក៏ពួកគេតែងតែស្កាត់មកជួបជុំគ្រួសារ និងសាច់ញាតិរបស់ពួកគេដែរ ដែលអាចចាត់ទុកបានថាជាកាតព្វកិច្ចត្រូវតែអនុវត្តន៍សម្រាប់កូនចៅជនជាតិចិន ឬ អ្នកដែលជាប់ខ្សែស្រលាយចិនដូច្នោះដែរ​។

image

image

ពិធីចូលឆ្នាំគឺជាឱកាសមួយដ៏ពិសេសដើម្បីបង្ហាញពីក្តីស្រលាញ់ ការយកចិត្តទុកដាក់រវាងគូស្វាមីភរិយា រវាងបងប្អូន ឬ រវាងកូនចៅចំពោះអ្នកមានគុណរបស់ពួកគេជាដើម តាមរយៈការជូនអាំងប៉ាវក្រហមដែលមានជាថវិកាទៅតាមសមត្ថភាពរបស់ពួកគេ ឬ កាដូពិសេសណាមួយដល់សមាជិកគ្រួសារម្នាក់ៗ។ តើលោកអ្នកបានគិតគូរហើយឬនៅ ថានឹងជូនកាដូអ្វីខ្លះដល់ឪពុកម្តាយរបស់លោកអ្នក ដល់គូរជីវិតរបស់លោកអ្នក ឬ ឲ្យអាំងប៉ាវដល់  កូនៗរបស់លោកអ្នក? តើលោកអ្នកដឹងទេថា របស់អ្វីដែលពួកគេប្រាថ្នាចង់បាន ដែលធ្វើឲ្យពួកគេមានភាពសប្បាយរីករាយ និង ចងចាំជារៀងរហូត? តើលោកអ្នកធ្លាប់គិតទេថាពួកគេអាចនឹងស្រលាញ់ទូរស័ព្ទម៉ូឌែលថ្មីៗរបស់ក្រុមហ៊ុន OPPO ?

image

 

ពួកគេអាចស្រលាញ់ទូរស័ព្ទ F9 របស់ក្រុមហ៊ុន OPPO ក៏អាចថាបាន ពីព្រោះតែទូរស័ព្ទម៉ូឌែល F9 គឺជាប្រភេទទូរស័ព្ទកំពុងទាន់សម័យដើមឆ្នាំ២០១៩នេះ មានពណ៌លេចធ្លោបែបធម្មជាតិ ដែលផ្នែកខាងក្រោយ មានពណ៌បែប Gradient និងខាងមុខអេក្រង់រចនាបែបដំណក់ទឹក ។ ដូចលោកអ្នកបានដឹងហើយថាទូរស័ព្ទម៉ូឌែល F9 ជាប្រភេទទូរស័ព្ទដែលកាន់ថ្មបានយូរ ថតរូបស្រស់ស្អាត ទាំងរូបភាពសន្លឹក និង រូបភាពវីដេអូ ។ ទូរស័ព្ទF9បានកំពុងឆក់យកបេះដូងយុវវ័យជាច្រើនស្ទើរតែមិនជឿ ដោយពណ៌នៃម៉ូឌែល F9ខ្លះត្រូវបានក្រុមហ៊ុនឲ្យដឹងថាបានលក់ចេញស្ទើរតែអស់ពីស្តុកថែមទៀតផង។ សូមរីករាយថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន សូមឲ្យលោកអ្នកទទួលបានភាពជោគជ័យ និង រកស៊ីមានបាន សុខភាពល្អជាមួយនឹងក្រុមគ្រួសាររបស់លោកអ្នក ទទួលបានអាំងប៉ាវក្រហមគ្រប់ៗគ្នា ព្រមទាំងទទួលទានមានបានគ្រប់ក្រុមគ្រួសារ ៕

image

ព័ត៌មានបន្ថែមសូមលោកអ្នកអាចចូលទៅកាន់ Page Facebook របស់ OPPO: https://www.facebook.com/OPPOCAMBODIA/