ព័ត៌មាន

ក្រុមហ៊ុន HMD GLOBAL និង PIXELWORKS ធ្វើការជាមួយគ្នាក្នុងការនាំយកនូវបច្ចេកវិទ្យា PUREDISPLAY TECHNOLOGY សម្រាប់ស្មាតហ្វូន Nokia ជាច្រើននាពេលអនាគត

ក្រុមហ៊ុន HMD Global និង Pixelworks ថ្មីៗនេះចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងពង្រឹងភាពជាដៃគូរបស់ពួកគេជាមួយនឹងគោលដៅសំខាន់ដើម្បីនាំមកនូវការបង្ហាញ និងវីដេអូដែលមានគុណភាពខ្ពស់សម្រាប់បង្ហាញនៅលើអេក្រង់នៃស្មាតហ្វូន Nokia ជាច្រើននាពេលអនាគត។

 image

អេក្រង់ PureDisplay របស់ Nokia 7.1 គឺជាការសហការដំបូងរបស់ពួកគេដែលបង្ហាញអំពីភាពជោគជ័យ ហើយក្រុមហ៊ុនទាំងពីរនេះចង់ធ្វើរឿងនេះម្តងទៀត។ បច្ចេកវិទ្យា PureDisplay គឺជាអ្វីមួយដែលបានប្រើប្រាស់នៅលើស្មាតហ្វូន Nokia 7.1 និងស្មាតហ្វូនដទៃទៀតដែលមានលក្ខណៈស្រដៀងគ្នា។

image

វាផ្តល់ជូននូវលក្ខណៈពិសេសជាច្រើននៅក្នុងការបង្ហាញដូចជាបទពិសោធន៍ថ្មីៗជាច្រើនសម្រាប់ការប្រើប្រាស់ដូចជាកម្រិតខ្ពស់នៃពន្លឺព័ទ្ធជុំវិញ និងពណ៌រស់រវើក រូបភាពវីដេអូច្បាស់ និងកម្រិតភាពច្បាស់កាន់តែប្រសើរថែមទៀត។ Nokia 7.1 ក៏ជាស្មាតហ្វូនដំបូងបំផុតដែលភ្ជាប់មកជាមួយបន្ទះឈីប Iris Processor ជំនាន់ទី 4 របស់ក្រុមហ៊ុន Pixelworks ដែលធ្វើការរួមគ្នាជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 636 ។

វានៅមិនទាន់ច្បាស់ទេថា តើស្មាតហ្វូ Nokia ជំនាន់បន្ទាប់នឹងមានអេក្រង់ PureDisplay ដែរទេ? ប្រហែលជាស្មាតហ្វូន Nokia 9 ដែលមានកាមេរ៉ា ៥ គ្រាប់នឹងបំពាក់នូវមុខងារមួយនេះ។ នៅពេលដែលអ្នកចូលទៅកាន់ទំព័រ Pixelworks និងពិនិត្យមើលអ្វីដែលពួកគេកំពុងផ្តល់ជូនសម្រាប់ទូរស័ព្ទចល័ត​ អ្នកនឹងសម្គាល់ឃើញទូរស័ព្ទ Nokia Lumia 1520 នៅលើនេះជាក់ជាមិនខានដែលប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់បែបនេះ៕