ព័ត៌មាន

រូបភាព​ MWC TEASER របស់ HMD បង្ហាញអំពីស្មាតហ្វូន NOKIA 9’S PENTA-LENS CAMERA និង NOKIA 6.2 រន្ធប្រហោងក្រោមអេក្រង់

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ចាប់ផ្តើមផ្ញើអ៊ីម៉ែលជាមួយនឹងរូបភាព MWC teasers / invite សម្រាប់ព្រឹត្តិការណ៍នៅថ្ងៃទី 24 ខែកុម្ភៈរបស់ពួកគេនៅទីក្រុងបាសេឡូណា។ មួយថ្ងៃមុនព្រឹត្តិការណ៍ MWC ចាប់ផ្តើមនោះ ក្រុមហ៊ុនផលិតទូរស័ព្ទ Nokia នឹងប្រារព្ធព្រឹត្តិការណ៍មួយសម្រាប់ការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។

 image

ដោយផ្អែកលើលិខិតអញ្ជើញនេះ យើងអាចមើលឃើញឧបករណ៍ស៊េរីថ្មីដែលមានរន្ធប្រហោងនៅលើអេក្រង់ (ប្រហែលជាស្មាតហ្វូន Nokia 6.2) និងកាមេរ៉ា penta-lens ដែលត្រូវគេដឹងថាជាស្មាតហ្វូន Nokia 9 PureView ។ រូបភាព Teaser នេះនេះក៏ភ្ជាប់ជាមួយនឹង hashtag: #Coolnewstuff ។

សម្រាប់ព័ត៌មានលំអិតអំពីពេលវេលា ឬទីកន្លែងនៃព្រឹត្តិការណ៍នេះនឹងចែករំលែកនាពេលខាងមុខនេះផងដែរ៕