ព័ត៌មាន

ស្មាតហ្វូន NOKIA PHONE TA-1157 ស៊េរីថ្មីឆ្លងកាត់ការធ្វើតេស្តនៅ FCC

ថ្មីៗនេះ ស្មាតហ្វូន Nokia ស៊េរីថ្មី TA-1157 ឆ្លងកាត់នូវដំណើរការធ្វើតេស្តរបស់ភ្នាក់ងារ FCC ។ វាមិនមានលក្ខណៈសម្បត្តិពិសេសជាច្រើនត្រូវបានបង្ហាញដោយរបាយការណ៍នោះទេ ប៉ុន្តែវាមានព័ត៌មានគ្រប់គ្រាន់សម្រាប់កំណត់ថាតើស្មាតហ្វូននេះស្ថិតនៅក្នុងកម្រិតទាប ឬកម្រិតថ្នាក់កណ្តាលរបស់ Nokia ។

 image

Nokia TA-1157 ភ្ជាប់មកជាប្រភេទ Dual SIm ដែលមានអង្គចងចាំទំហំ 3/32 GB ឬ 2 GB/ 16GB។ ស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើបណ្តាញ LTE ផងដែរ ប៉ុន្តែវានៅប្រើប្រាស់ Bluetooth 4.2 ។ ស្មាតហ្វូន Nokia TA-1157 នឹងមានថាមពលថ្ម 3000 mAh នថាមពលគ្រប់គ្រាន់សម្រាប់ប្រើក្នុងរយៈពេលមួយថ្ងៃថែមទៀត។

image

នេះគឺជាបញ្ជីនៃលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ៖

Nokia: TA-1157

ម៉េមូរី: 2/16GB, 3/32GB

ថាមពលថ្ម: 3000 mAh

Network: GSM, LTE, WCDMA

Connectivity: WiFi, BT 4.2, nfc, GPS

ស្មាតហ្វូននេះក៏អាចត្រូវប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC2019 ផងដែរ ដូច្នេះយើងអាចមើលឃើញូនូវស្មាតហ្វូនស៊េរីរបស់ Nokia យ៉ាងហោចណាស់ក៏ ៣ ទៅ ៤ ម៉ូដែលផងដែចាប់ពីថ្នាក់ទាប ថ្នាក់កណ្តាល និងថ្នាក់ខ្ពស់៕