ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នៅតែរឹងមាំខ្លាំងនៅក្នុងប្រទេសឥណ្ឌានឹងជាប់ចំណាត់ថ្នាក់លេខ ៤​ ទៀត

ប្រទេសឥណ្ឌាគឺជាទីផ្សារស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី ២ ដែសស្ថិតនៅបន្ទាប់ពីចិន ហើយចំនួននៃការនាំចេញស្មាតហ្វូនគឺមានការកើនឡើងជារៀងរាល់ឆ្នាំថែមទៀត។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ Counterpoint Researc នោះ ការនាំចេញសរុបរបស់ស្មាតហ្វូនគឺមានចំនួន ១១% ដែលមានការកើនឡើងទៅលើការនាំចេញស្មាតហ្វូន ១០% និងទូរស័ព្ទធូរថ្លៃចំនួន ១១% ។

 image

ការពង្រីកទីផ្សារនៅក្នុងប្រទេសឥណ្ឌាគឺជារឿងដែលក្រុមហ៊ុន HMD Global ព្យាយាមក្នុងការនាំយកនូវម៉ាកយីហោ Nokia ត្រឡប់មកវិញនៅក្នុងទីផ្សារដ៏សំខាន់មួយនេះ។ នេះគឺជាហេតុផលដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia/HMD Global ឈានជើងចូលទៅក្នុងទីផ្សារមួយនេះ។

image

សម្រាប់ត្រីមាសទី ៤ នេះម៉ាកយីហោ Nokia ស្ថិតនៅក្នុងចំណាត់ថ្នាក់ Top 5 ហើយវាឈរនៅលេខរៀងទី ៤ នៃម៉ាកយីហោដែលមានកំណើនខ្លាំងក្លាបំផុតនៅក្នុងប្រទេសឥណ្ឌាដែលមានការកើនឡើងដល់ទៅ ១៣៨% នៅក្នុងរយៈពេលមួយឆ្នាំនេះ។

image

សម្រាប់ទីផ្សារទូរស័ព្ទធូរថ្លៃវិញនោះ Nokia ឈរនៅចំណាត់ថ្នាក់លេខរៀងទី ៥ នៅក្នុងត្រីមាសទី ៤ ។ សម្រាប់អាជីវកម្មទូរស័ព្ទធូរថ្លៃគឺមានចំណែកទីផ្សារដល់ទៅ ៣៨% ហើយវាតាមពីក្រោយដោយក្រុមហ៊ុន Samsung ។

ការវិលត្រឡប់របស់ Nokia នៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌាគឺពិតជាដំណើរការបានយ៉ាងល្អ បើទោះបីជាក្រុមហ៊ុននេះនៅមិនទាន់ស្ថិតនៅក្នុងចំនាត់ថ្នាក់កំពូលនៅឡើយនោះ។ ទីផ្សាររបស់ក្រុមហ៊ុននេះគឺមានការកើនឡើងយ៉ាងឆាប់រហ័ស។ មនុស្សជាច្រើនពេលនេះក៏រង់ចាំនូវវត្តមានរបស់ស្មាតហ្វូន Nokia 9 Pureview ដែលត្រូវគេជឿជាក់ថានឹងពង្រឹងទៅលើការលក់របស់ក្រុមហ៊ុននេះជាបន្តទៀតជាក់ជាមិនខាន៕