ព័ត៌មាន

ក្រុមហ៊ុន HMD​​ ផ្ញើលិខិតអញ្ជើញផ្លូវការសម្រាប់ព្រឹត្តិការណ៍ HMD នៅក្នុងទីក្រុងបាសេឡូណា #GETSMART #MWC19

កាលពីសប្តាហ៍មុននេះ វាមានរូបភាព teasers ជាច្រើនត្រូវបែកធ្លាយនៅលើអ៊ីនធឺណិតដែលមានការបង្ហាញអំពីស្មាតហ្វូន Nokia ជាមួយនឹងអេក្រង់ប្រហោងនៅលើអេក្រង់ និងផ្នែកខាងក្រោយនៃស្មាតហ្វូនស៊េរីថ្មីមួយទៀតគឺ Nokia 9 PureView ដែលបំពាក់នូវកាមេរ៉ា penta-lens ។

 image

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ផ្ញើនូវលិខិតអញ្ជើញរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍នៅថ្ងៃទី ២៤ ខែកុម្ភៈនៅក្នុងទីក្រុងបាសេឡូណា។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅមួយថ្ងៃមុនព្រឹត្តិការណ៍ MWC2019 នៅវេលាម៉ោង 4pm (UTC+1) ។ នៅក្នុងលិខិតអញ្ជើញនេះ គេសង្កេតឃើញមានសមុទ្រ និងព្រះវិហារដ៏ល្បីល្បាញ Sagrada Familia ។

ព្រឹត្តិការណ៍នេះនឹងប្រារព្ធនៅវេលាម៉ោង 4pm ហើយវានឹងធ្វើការផ្សាយបន្តផ្ទាល់ផងដែរ។ នៅក្នុង hashtag ផ្លូវការសម្រាប់ព្រឹត្តិការណ៍នេះគឺ #GetSmart ៕