ព័ត៌មាន

ស្មាតហ្វូន NOKIA 8.1 6GB/128GB អាចធ្វើការកម្មង់ទិញមុនបានហើយនៅក្នុងប្រទេសឥណ្ឌា

Nokia Mobile​ ទើបតែទទួលយកនូវការកម្មង់ទិញមុនសម្រាប់ស្មាតហ្វូន 6GB RAM / 128GB storage version របស់ Nokia 8.1 នៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូននេះអាចធ្វើការកម្មង់ទិញមុនបានតាមរយៈហាង Nokia Mobile Store ជាមួយនឹងពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ដែក និងខៀវទឹកប្រាក់។

 image

ស្មាតហ្វូននេះមានតម្លៃ INR 29,999 ឬ 366 euros ហើយវានឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី ៦ ខែកុម្ភៈនេះជាមួយនឹងការផ្តល់ជូននូវកាដូជាច្រើនដូចជា gift card, Netflix ឬ Amazon Prime subscription តាមរយៈ Airtel ។

image

image

Nokia 8.1 គឺជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Nokia 7 plus ដែលមានអេក្រង់ទំហំ 6.18’’ Full HD+ PureDisplay, Snapdragon 710, 4GB/64GB ឬ 6GB/128GB memory configuration, 3500mAh និងកាមេរ៉ាភ្លោះទំហំ 13MP+12MP ៕