ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy M20 នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ១៤ ខែកុម្ភៈនេះ

ក្រោយពីការប្រកាសបង្ហាញស្មាតហ្វូន Galaxy M-series នៅក្នុងប្រទេសឥណ្ឌារួចមក ជំហានបន្ទាប់គឺនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ស្មាតហ្វូន Galaxy M20 នឹងដាក់លក់នៅក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ។ សម្រាប់ហាងលក់រាយ Lazada និង JD Indonesia នឹងដាក់លក់នៅថ្ងៃទី ១៤ ខែកុម្ភៈនេះ។

 image

ស្មាតហ្វូន Galaxy M20 មានថាមពលថ្ម 5,000mAh ដែលអាចប្រើប្រាស់ចាក់វីដេអូបាន ១៧ ម៉ោង និងការចាក់តន្រ្តីបាន ១០០ ម៉ោង។ ស្មាតហ្វូននេះមានអេក្រង់ប្រភេទ Infinity-V Display និងកាមេរ៉ាភ្លោះខាងក្រោយថែមទៀត។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.3-inch LCD display ជាមួយនឹង waterdrop notch ។

image

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Exynos 7904 octa-core processor រ៉េមទំហំ 3GB/4GB និងម៉េមូរីទំហំ 32GB/64GB ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 8MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 13MP + 5MP ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ហើយវាមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខៀវ Ocean Blue និងពណ៌ខ្មៅ Charcoal Black ៕