ព័ត៌មាន

រូបភាពរបស់ស្មាតហ្វូន NOKIA 9 PUREVIEW ពិតជាស្រស់ស្អាតញាក់សាច់តែម្តង!

រយៈពេលជាងមួយសប្ដាហ៍កន្លងផុតទៅ ចាប់តាំងពីព័ត៌មានចុងក្រោយបំផុតទាក់ទងនឹងទូរស័ព្ទ Nokia PureView ដែលគ្រោងនឹងបង្ហាញខ្លួននាពេលខាងមុខនេះ ប៉ុន្តែនៅថ្ងៃនេះ 91mobiles.com ធ្វើការចេញផ្សាយព័ត៌មានថ្មីនៃស្មាតហ្វូនស៊េរីថ្មី Nokia របស់ក្រុមហ៊ុន HMD នេះ។

image

ការបង្ហាញរូបភាព Render ថ្មីនេះមិនទាន់បង្ហាញពីអ្វីថ្មីនោះទេ វាគ្រាន់តែផ្តល់នូវរូបរាងល្អប្រណិតស្រស់ស្អាតប្រសើរជាងមុននៅពេលដែលពិនិត្យកាន់តែកៀកទៅលើរូបភាពនេះ។ ដោយផ្អែកលើរូបភាពនេះ ស្មាតហ្វូន Nokia 9 PureView ទំនងជាបន្តការរចនាស្គ្រីនអេក្រង់ដែលក្រុមហ៊ុន HMD ធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Sirocco 8 ហើយវាមានគែមធ្វើពីលោហធាតុ។

image

ស្មាតហ្វូននេះមើលទៅគឺស្រស់ស្អាតទាក់ទាញខ្លាំងមែនទែន។ ស្មាតហ្វូន Nokia 9 PureView មានពាក្យចចាមអារ៉ាមថាជាស្មាតហ្វូនដែលមានកាមេរ៉ាអស្ចារ្យបំផុតគឺ Penta-Lens នៅផ្នែកខាងក្រោយរបស់វា។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី 24 ខែកុម្ភៈនៅទីក្រុងបាសេឡូណានៅក្នុងព្រឹត្តិការណ៍ #GetSmart របស់ក្រុមហ៊ុន HMD ។ នៅទីនោះ យើងក៏រំពឹងផងដែរថាស្មាតហ្វូនផ្សេងទៀតដូចជា Nokia 6.2 ដែលមានរន្ធប្រហោងនៅលើអេក្រង់នឹងបង្ហាញខ្លួនរួមជាមួយនឹងសមាជិកថ្មីគឺ Nokia N9 ផងដែរ៕