ព័ត៌មាន

NOKIA 5.1 PLUS មាន RAM ទំហំ 4GB និង 6GB ដាក់លក់នៅក្នុងប្រទេសឥណ្ឌាហើយ!

ពេលនេះ ស្មាតហ្វូន Nokia 5.1 Plus ដែលមានរ៉េមទំហំ 4GB និង 6GB អាចរកទិញបានផ្តាច់មុខសម្រាប់ទីផ្សារឥណ្ឌា ហើយអ្នកក៏អាចទិញវាបានពីគេហទំព័ររបស់ Nokia ផងដែរ។

 image

សម្រាប់ Version 4GB របស់ស្មាតហ្វូន 5.1 Plus នេះគឺមានតម្លៃ Rs. 14,499 ខណៈពេលដែលVersion 6GB មានតម្លៃ Rs. 16,499។ ស្មាតហ្វូននេះមានពីរពណ៌គឺពណ៌ខ្មៅ និងពណ៌ខៀវ។

image

ស្មាតហ្វូននេះនេះហាក់បីដូចជាអាចរកបានរួចរាល់ហើយ។ ក្រុមហ៊ុន Airtel ក៏ផ្តល់ជូននូវកម្មវិធីពិសេសផងដែរគឺបើអ្នកមិនចូលចិត្តស្មាតហ្វូននេះទេ អ្នកអាចបញ្ចូនវាត្រឡប់មកវិញបានក្នុងរយៈពេល 10 ថ្ងៃ។ សម្រាប់ព័ត៌មានលម្អិតអំពីតម្លៃ និងព័ត៌មានលំអិតអំពីស្មាតហ្វូននេះ សូមពិនិត្យមើលគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Nokia ៕