ព័ត៌មាន

ស្មាតហ្វូន NOKIA 8.1 នឹងមកដល់ប្រទេសអូស្ត្រាលីនៅថ្ងៃទី 21 ខែកុម្ភៈ

ក្រុមហ៊ុន HMD Global ប្រកាសជាផ្លូវការសម្រាប់ស្មាតហ្វូន Nokia 8.1 ឬ Nokia 8 (2018) សម្រាប់ប្រទេសអូស្ត្រាលី។ ការបន្ថែមចុងក្រោយបំផុតសម្រាប់ត្រកូលស៊េរីទូរស័ព្ទNokia 8 Seires នេះនឹងមាននៅក្នុងប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី 21 ខែកុម្ភៈហើយអាចរកទិញបានតាមរយៈ JB Hi-Fi និង Officeworks ។ តម្លៃទូរស័ព្ទនេះគឺ 699 ដុល្លារហើយវាមានពណ៌ខៀវ / ប្រាក់ និងដែក / ស្ពាន់។

image

Nokia 8.1 មិនមែនជាអ្នកស្នងតំណែងពិតប្រាកដនៃទូរស័ព្ទ Nokia 8 (2017) ឬក៏ Nokia 8 Sirocco នោះទេប៉ុន្តែវាស្ថិតនៅចន្លោះរវាងស្មាតហ្វូន Nokia 7 Plus និង Nokia 8 ។ វាមានភ្ជាប់មកជាមួយបន្ទះឈីប Snapdragon 710, RAM ទំហំ 4GB និងអង្គចងចាំខាងក្នុងទំហំ 64GB និងមានកាមេរ៉ាភ្លោះនៅខាងក្រោយទំហំ 12MP / 13MP និងកាមេរ៉ាខាងមុខទំហំ 20 MP។ វាមានអេក្រង់ទំហំ 6.18 “Full HD + PureDisplay ជាមួយ Notch ដែលអាចលាក់បានផងដែរ។

នេះគឺជាលក្ខណៈពិសេសនៃស្មាតហ្វូននេះ៖

  • វិមាត្រ: 154.8 x 75.76 x 7.97 mm

  • ទម្ងន់: 180g

  • អេក្រង់: 6.18’’ Full HD+ PureDisplay, 18.7:9, Corning® Gorilla® Glass, 2.5D Glass

  • បន្ទះឈីប: Qualcomm Snapdragon 710, Adreno 616 GPU

  • ម៉េមូរី: 4 GB LPPDDR4x, 64 GB e-MMC 5.1, អាចបន្ថែមម៉េមូរីខាងក្រៅ MicroSD ទំហំដល់ទៅ 400GB

  • កាមេរ៉ា: កាមេរ៉ាភ្លោះខាងក្រោយគោល: 12 MP 1/2.55’’, 1.4um pixels, OIS 2PD, កាមេរ៉ាទី ២: 13 MP FF, កាមេរ៉ាខាងមុខ: Adaptive 20 MP FF/0.9um, Dual Hi-Cri flash

  • សេនស័រ: Ambient light sensor, Proximity sensor, Accelerometer (G-sensor), E-compass, Gyroscope, Fingerprint sensor (rear), NFC

  • ការតភ្ជាប់ទំនាក់ទំនង: LTE Cat. 6, 2CA, L+L, VoLTE, VoWiFi, WiFi b/g/n, Bluetooth® 5.0, GPS/AGPS+GLONASS+Beidou, 3.5 mm connector, USB Type-C 2.0 cable

  • មុខងារពិសេសបន្ថែមទៀត: Nokia OZO surround sound capture, Single speaker + smart amplifier

  • ថាមពលថ្ម: 3500 mAh, 18W charger

  • ប្រព័ន្ធប្រតិបត្តិការ: Android 9 Pie

  • ពណ៌s: Blue/Silver, Steel/Copper, Iron/Steel

  • តម្លៃ: $699