ព័ត៌មាន

GOOGLE ទម្លាយស្មាតហ្វូន NOKIA 9 PUREVIEW តាមរយៈគេហទំព័ររបស់ខ្លួន

យើងមានរយៈពេលតិចជាង 2 សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីការប្រកាសជាផ្លូវការរបស់ស្មាតហ្វូន Nokia 9 PureView ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន HMD នោះ។ ខណៈការប្រកាសដែលត្រូវកំណត់សម្រាប់ថ្ងៃទី 24 ខែកុម្ភៈនៅព្រឹត្តិការណ៍ #GetSmart របស់ក្រុមហ៊ុន Nokia Mobile នោះ ប្រភពព័ត៌មានរបស់ Nokia 9 នៅថ្ងៃនេះគឺជាការទម្លាយចេញពីក្រុមហ៊ុន Google ដែលជាដៃគូផ្នែកទន់របស់ក្រុមហ៊ុន Nokia តែម្តង។

 image

នៅលើគេហទំព័រ “Enterprise Recommended” របស់ Google សម្រាប់អ្នកជំនួញនោះ ទូរស័ព្ទ Nokia 9 បង្ហាញខ្លួននៅក្នុងកាតាឡុកស្មាតហ្វូន។ លក្ខណៈពិសេសបច្ចេកទេសដែលបង្ហាញនៅលើគេហទំព័ររបស់ Google រួមមានអេក្រង់ទំហំ 6 អ៊ីញ, RAM ទំហំ 4GB, អង្គចងចាំខាងក្នុង 128GB, ប្រព័ន្ធប្រតិបត្តិការ Android 9 និង NFC និងប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។

image

image

ស្មាតហ្វូនស៊េរីថ្មីនេះនឹងត្រូវប្រកាសជាផ្លូវការនៅព្រឹត្តិការណ៍ MWC19 នៅថ្ងៃអាទិត្យខាងមុខនេះជាមួយទូរស័ព្ទ Nokia ផ្សេងទៀតដូចជាពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថានោះគឺជាទូរស័ព្ទ Nokia 6.2 ៕