ព័ត៌មាន

WoW អ្នកជំនាញថតរូបពេលយប់អីក៏សង្ហាម៉្លេះ!

បន្ទាប់ពីមានការផ្ទុះរូបភាពស្វែងរកអ្នកជំនាញថតរូបភាពពេលយប់ដែលបានបង្ហោះដោយតារាសម្តែងដ៏មានប្រជាប្រិយភាព និងតារានិយមលេងបណ្តាញសង្គមហ្វេកបុកដ៏ល្បីៗ ដូចជា លោក កែវ សុខផេង កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ឈឹមសក្កដា កញ្ញា ហ៊ិន ច័ន្ទនីរត្ន័ លោក ជា សុវណ្ណារឹទ្ធ អ្នកនាង សុខសុម៉ាវតី អ្នកនាង នាង សុវ៉ាតនា ហៅ DJ Nana  លោក ហៃប៉ាវហុង  កញ្ញា ស៊ីនយូប៊ីន និង កញ្ញ សាឡាត់ស្រីឡាងជាដើម កាលពីប៉ុន្មានថ្ងៃមុនរួចមក ដោយនៅ Status ដែលពួកគាត់បានសរសេរថា ខ្ញុំចូលចិត្តថតរូបណាស់ ជាពិសេសការថតរូបពេលយប់ បើសិនជាមានអ្នកជំនាញថតរូបពេលយប់ផ្ទាល់ខ្លួន មិនដឹងជាល្អយ៉ាងណាទេ! តើនណាជាអ្នកជំនាញថតរូបពេលយប់របស់ខ្ញុំទៅ? អាចទាយបានទេ? ដែល Caption ទាំងអស់នេះ ពួកគាត់សរសេរ និង បង្ហោះដោយភ្ជាប់ជាមួយនឹងរូបភាពមួយស្លឹកដែលគួរឲ្យទាក់ទាញ នៅពេលនោះមានក្រុមអ្នកគាំទ្រខ្លះបាន Comment ប្លែកៗ និង ខ្លះទៀតបាន Comment ជាលក្ខណៈលេងសើចទៅតាមរបៀបដែលពួកគេចូលចិត្ត និង ស្រលាញ់រាប់អាន Idol របស់ពួកគេទាំងនោះ ។

image

 

imageimageimageimage

 

មកដល់ថ្ងៃនេះអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះ គឺក្រុមតារាល្បីៗដដែល បានបង្ហោះរូបភាពមួយសន្លឹកទៀត ថាជាអ្នកជំនាញថតរូបនៅពេលយប់របស់ពួកគាត់ ដែលនៅលើរូបភាពនោះមានបុរសម្នាក់កាន់កាម៉េរាថតរូបដដែល ហើយមានទូរស័ព្ទដ៏ស្រស់ស្អាតអមជាមួយគ្នា ដោយសរសេរអក្សនៅខាងក្រោមថា “ R17 Pro ជាអ្នកជំនាញថតរូបនៅពេលយប់​  ដែលជាអ្នកមិត្តយល់ចិត្ត ទៅគ្រប់ទីកន្លែង និង គ្រប់ពេលវេលាជាមួយពួកគាត់ផងដែរ មិនតែប៉ុណ្ណោះ R17 Pro បានក្លាយទៅជាអ្នកជំនាញថតរូបពេលយប់របស់ពួកគាត់ ដែលមានចំណង់ចំណូលចិត្តថតរូបពេលយប់យ៉ាងស្រស់ស្អាត។

imageimageimageimage

តាមដែលយើងខ្ញុំធ្លាប់ដឹងកន្លងមកថាម៉ូឌែលទូរស័ព្ទនេះ បានផលិតឡើងដោយក្រុមហ៊ុនស្មានហ្វូន OPPO ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប គឺមានកាមេរ៉ា៣គ្រាប់ដែលមានទំហំ F1.5/F2.4មានកាំពន្លឺដ៏វៃឆ្លាត អាចបន្ថែមពន្លឺនៅទីកន្លែងងងឹតបានយ៉ាងស្រស់ស្អាតមិនធ្វើឲ្យបែកគុណភាពរូប ឬ ស្រអាប់ឡើយ ដោយមិនចាំបាច់ប្រើប្រាស់ Flash ជំនួយ ឬ Edit បន្ថែមពន្លឺឡើយ និង អាចបន្ថយពន្លឺនៅទីកន្លែងដែលភ្លឺខ្លាំងថែមទៀតផង។

image

មិនតែប៉ុណ្ណោះ R17 Pro មានបច្ចេកវិទ្យាទប់លំនឹង IOS អស់ក្តីបារម្ភពីការបាត់បង់លំនឹងពេលថតរូបភាព វាមានបច្ចេកវិទ្យា Ultra Night Mode  ដែលធ្វើឲ្យរូបភាពកាន់តែត្រជាក់ភ្នែក និង Color Mode ដែលធ្វើឲ្យពណ៌នៃរូបភាពកាន់តែស្រស់បំព្រងតែម្តង។ ដូច្នេះមានន័យថាអ្នកជំនាញថតរូបពេលយប់របស់ក្រុមតារាល្បីៗជាច្រើន គឺ R17 Pro បើអីចឹងនៅចាំអីទៀត! តោះគ្នាយើង អ្នកណាខ្លះដែលចូលចិត្តថតរូបពេលយប់? 

https://www.pornhub.com/playlist/58009811