ព័ត៌មាន

FUTURITHMIC គឺជាប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់ក្រុមហ៊ុន NOKIA

តើអ្នកធ្លាប់បានលឺអំពី  Futurithmic ដែរឬទេ? Futurithmic ធ្វើការនៅលើ Web Page និងគណនី social network accounts ដែលពាក់ព័ន្ធទៅនឹង Nokia ។ វាមានការបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ពេលនេះចាប់ផ្តើមធ្វើការបង្កើតនូវប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនដែលនិយាយអំពីបច្ចេកវិទ្យា​ ជំនួញ នយោបាយ បរិស្ថាន និងមនុស្សផងដែរ។

 image

image

សម្រាប់  Futurithmic ចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី ១៤ ខែកុម្ភៈនេះដែលមាននិពន្ធនាយកជា​លោក Michael Hainsworth ហើយវាក៏មានការបង្ហោះ  “Welcome to Futurithmic” ផងដែរ។ សម្រាប់ Futurithmic មាននៅលើ Twitter, Facebook, Youtube និង LinkedIn ផងដែរ។

image

នេះគឺជាការបោះជំហានបន្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នៅក្នុងការផ្សព្វផ្សាយព័ត៌មាននៃបច្ចេកវិទ្យាដ៏អស្ចារ្យរបស់ខ្លួននៅក្នុងបណ្តាញ Networking មួយនេះ៕