នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូននឹងប្រារព្ធពិធីគំរប់ខួប១០ឆ្នាំ Metfone Intelligent Connect (MIC) 2019 ដែលប្រព្រឹត្តិទៅ ចំនូន២ថ្ងៃ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ ការវិវត្តនូវផ្នែកឌីជីថល គឺជាចំនុចស្នូលនៃកម្មវិធីទាំងមូល ដែលអ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៏បច្ចេកវិទ្យាចុងក្រោយ លើទូរសព្ទដៃចល័ត ផ្តោតទៅលើការតភ្ជាប់ដ៍វៃឆ្លាត “Intelligent Connectivity” ហើយក៏ជាឱកាសបានជូបនឹងស្តាប់វាគ្មិន បកស្រាយពីការវិវត្តន៍នៃបច្ចេកវិទ្យានាពេលខាងមុខទៀតផងដែរ។
គួររំលឹកផងដែរថា រាជរដ្ឋាភិបាលបានចាប់ដៃគូរជាមួយនឹងសមាគមន៍បច្ចេកវិទ្យាដើម្បីជាចលនារៀបចំមូលដ្ឋានសំរាប់ទីក្រុងឆ្លាត។ Metfone ជាដៃគូរយុទ្ឋសាស្រ្តនឹងយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចាប់ពីឆ្នាំ២០១៧ Metfone នឹងរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងដោយនាំយកនូវបច្ចេកវិទ្យាពត៌មាន សំរាប់កិច្ចការរបស់រដ្ឋាភិបាល ដើម្បីបំរើប្រជាជនកម្ពុជានឹងសហគ្រិនអោយកាន់តែមានប្រសិទ្ធិភាព។ Metfone ជាក្រុមហ៊ុនទូរគមនាគមន៍តែមូយគត់ដែលមានសមត្ថភាពគ្រប់គ្រាន់ ដែលត្រូវបានជ្រើសរើសអោយអនុវត្តន៍គំរោងទូទាំងប្រទេស។ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយទាន់សភាពការ វត្តមានរបស់ MIC 2019 នឹងផ្តល់នូវស្លាកសញ្ញាថ្មីមូយដែលបង្ហាញប្រជាជនកម្ពុជា នូវអ្វីដែលនឹងផ្លាស់ប្តូរ ទីក្រុងរបស់ពូកគេនាអនាគត។
អ្នករៀបចំ MIC 2019 បានបន្ថែមទៀតថាពូកគេនឹងបង្ហាញនូវបច្ចេកវិទ្យាចុងក្រោយដែលវិវត្តនៅក្នុងទូរសព្ទដៃដោយផ្តោតទៅលើការតភ្ជាប់ដ៍វៃឆ្លាត “Intelligent Connectivity នឹងទំរង់វៃឆ្លាត AI នឹងទិន្នន័យពីឧបករណ៍ IoT ជាច្រើនប្រភេទ។
អ្នកចូលរូម អាចចុះឈ្មោះឥឡូវនេះតាមរយៈគេហទំព័រ mic.metfone.com.kh ដើម្បីចូលរួមពិធីបង្ហាញបច្ចេកវិទ្យាដ៍អស្ចារ្យនេះ។
អ្វីដែលសំខាន់ជាងនេះទៀតក្នុង សិក្ខាសាលានេះគឺមានវត្តមានរបស់ថ្នាក់ដឹកនាំចូលរួមដូចជា Google, Ericsson, Huawei នឹងបង្ហាញពីកម្មវិធីសំខាន់ៗនៃ Internet of Things (IoT), Mobile Connect នឹង Future Networks។ អ្នកចូលរួមទស្សនា នឹងអាចឃើញ នៃផលប៉ះពាលបច្ចេកវិទ្យាទំាងនេះ ទៅលើទិដ្ឋភាពរស់នៅជាប្រចាំរបស់ពូកគេ រួមបញ្ចូលទាំងសេវាសាធារណៈ ក្រសូង នឹងការថែរក្សាបរិស្ថាន Web នឹង ភាពស្មុគស្មាញនៃទំនាក់ទំនង “Cloud Connectivity”។
តាំងពីចាប់ផ្តើមកម្មវិធីរហូតដល់ចប់ MIC 2019 សូមសន្យាថាព្រឹត្តការណ៍នេះមិនមែនសំរាប់តែក្រុមអ្នកចូលចិត្តបចេ្ចកវិទ្យាតែប៉ុណ្ណោះទេ ប៉ុន្តែតំរូវសំរាប់អ្នកទស្សនាគ្រប់ស្រទាប់ទាំងអស់។ “Intelligent City” គឺជាសេចក្តីប្រកាសរបស់ Metfone ដែលជានិច្ចកាល ក្រុមហ៊ុនជាដៃគូរសហការដ៍ល្អរបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរ៕
https://www.pornhub.com/playlist/77035471