ព័ត៌មាន

ស្មាតហ្វូនជំនាន់បន្ទាប់របស់ Oppo នឹងមានឈ្មោះថា Oppo Find Z

ខណៈពេលដែលព្រឹត្តិការណ៍ Mobile World Congress 2019 នឹងចាប់ផ្តើមនៅចុងខែនេះ​ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏បញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ពួកគេជាបន្តបន្ទាប់ផងដែរ។ ចំណែកក្រុមហ៊ុនបច្ចេកវិទ្យា Oppo វិញក៏ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ MWC 2019, ខាងមុខនេះដែរជាមួយនឹងវត្តមាននៃស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។

 image

តាមឯកសារដែលបញ្ជាក់ដោយក្រុមហ៊ុនបច្ចេកវិទ្យានេះជាមួយនឹង​ European Union Intellectual Property Office បញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Oppo នឹងមានឈ្មោះថា Oppo Find Z ដែលជាជំនាន់បន្ទាប់របស់ Oppo Find X ។

image

ស្មាតហ្វូនស៊េរីថ្មី Oppo Find Z នឹងប្រើប្រាស់នូវបន្ទះឈីបចុងក្រោយបំផុតគឺ Snapdragon 855 ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G connectivity ហើយវាថែមទាំងប្រើប្រាស់នូវបច្ចេកវិទ្យា 10x hybrid optical zoom technology ហើយវាក៏ពង្រឹងទៅលើការថតរូបភាពកាន់តែអស្ចារ្យថែមទៀត។

ស្មាតហ្វូននេះក៏ប្រើប្រាស់នូវសេនស័រស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ហើយវាក៏ប្រើប្រាស់នូវការផ្ទៀងផ្ទាត់ two-finger authentication ដែលលឿនជាងការផ្ទៀងផ្ទាត់ធម្មតាផងដែរ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ​ Android 9 Pie និង ColorOS 6 ជាពិសេសគឺវាទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន SuperVOOC fast charging ផងដែរ៕