ព័ត៌មាន

រូបភាព Poster មួយទម្លាយថា ស្មាតហ្វូន OPPO R19 នឹងមានកាមេរ៉ាទំហំ​48MP

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ប្រកាសបង្ហាញនូវរូបភាព Poster របស់ស្មាតហ្វូនស៊េរីថ្មិ OPPO R19 ។ នៅក្នុងរូបភាព​Poster របស់ស្មាតហ្វូនស៊េរីថ្មី OPPO R19 នេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន OPPO F11 Pro ដែលបែកធ្លាយកាលពីពេលមុននេះផងដែរ។

 image

ស្មាតហ្វូន R19 នេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន ហើយយើងដឹងថាស្មាតហ្វូន F11 Pro គឺត្រៀមខ្លួនក្នុងការបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅដើមខែក្រោយនេះផងដែរ។ ផ្នែកខាងមុខរបស់ស្មាតហ្វូន  OPPO R19 ត្រូវបានទម្លាយថាវាមិនមាន Notch ឬរន្ធប្រហោងនៅលើអេក្រង់នោះទេ។

image

OPPO R19 អាចនឹងមានកាមេរ៉ាភ្លោះខាងនៅខាងក្រោយជាមួយនឹងភ្លើង LED Flash សម្រាប់កាមេរ៉ាខាងក្រោយរបស់វាអាចនឹងមានទំហំ 48MP ផងដែរ។ ស្មាតហ្វូននេះមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយនោះទេ ដូចនេះស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ in-display fingerprint scanner ៕