ព័ត៌មាន

តម្លៃរបស់ស្មាតហ្វូន Samsung Galaxy M30 នៅក្នុងប្រទេសឥណ្ឌាប្រហែលជា Rs. 14,990 (~$210)

នៅដើមខែនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវស្មាតហ្វូន Galaxy M10 និង Galaxy M20 ដើម្បីប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនរបស់ចិននៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ត្រៀមបញ្ចេញនូវស្មាតហ្វូន Galaxy M30 ផងដែរ។

image

ស្មាតហ្វូននេះទទួលវិញ្ញាបនបត្រពី Federal Communications Commission (FCC) នៅក្នុងសហរដ្ឋអាមេរិក ហើយវាក៏អាចនឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងប្រទេសឥណ្ឌាផងដែរគឺនៅក្នុងសប្តាហ៍ទី ១ នៅខែក្រោយនេះ។ ស្មាតហ្វូននេះអាចនឹងមានតម្លៃ Rs. 14,990 (~$210) ។

image

ស្មាតហ្វូន Samsung Galaxy M30 នឹងមានអេក្រង់ទំហំ 6.38-inch full HD+ Super AMOLED display ជាមួយនឹង Infinity-V notch បន្ទះឈីប Exynos 7904 និងម៉េមូរី 4 GB RAM + 64 GB storage ។ វាអាចនឹងមានថាមពលថ្ម 5,000mAh និងកាមេរ៉ាខាងក្រោយ ៣ គ្រាប់គឺទំហំ 13-megapixel primary sensor, 5-megapixel wide-angle lens និង 5-megapixel depth sensor ។ សម្រាប់កាមេរ៉ាខាងមុខគឺមានទំហំ 15-megapixel ។ វានឹងមានពណ៌ខៀវ និងពណ៌ខ្មៅសម្រាប់ជ្រើសរើស៕