ព័ត៌មាន

NOKIA 5.1 PLUS ពង្រីកសក្តានុពលទៅកាន់សហរដ្ឋអាមេរិកតាមរយៈ B&H

ហាងលក់ទំនិញរបស់សហរដ្ឋអាមេរិក BHphotovideo.com ចាប់ផ្តើមលក់ស្មាតហ្វូនស៊េរីថ្មី Nokia 5.1 Plus ហើយក្រុមហ៊ុននេះអះអាងថាខ្លួនជាក្រុមហ៊ុនលក់ផ្តាច់មុខនៅក្នុងទីផ្សារនៅសហរដ្ឋអាមេរិក។ ស្មាតហ្វូន Nokia 5.1 Plus ត្រូវប្រកាសបង្ហាញនៅពាក់កណ្តាលឆ្នាំ ២០១៨ នេះ ហើយវាក៏មានអេក្រង់ទំហំ 5.8-inch notched screen, Helio P60 SoC, 3GB និងម៉េមូរីទំហំ 32GB ។

 image

ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះខាងក្រោយទំហំ 13MP ថាមពលថ្ម 3060mAh រន្ធដោត USB Type C ។ យ៉ាងណាមិញ ស្មាតហ្វូន Nokia 5.1 Plus នៅមិនទាន់បង្ហាញខ្លួននៅលើទំព័រ Nokia Mobile នៅក្នុងសហរដ្ឋអាមេរិកនៅឡើយទេ។

ក្រុមហ៊ុន B&H និយាយថា ស្មាតហ្វូននេះគឺអាចប្រើប្រាស់ជាមួយនឹង T-Mobile’s 2G, 3G និង 4G និង AT&T’s 3G និង 4G network ។ ដូចនេះ សម្រាប់អតិថិជនដែលត្រូវការស្មាតហ្វូននេះនៅសហរដ្ឋអាមេរិក អាចរកទិញបាននៅលើក្រុមហ៊ុន B&H ៕