ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញថេប្លេត Galaxy Tab S5e និង Galaxy Tab A 10.1 (2019) មុនព្រឹត្តិការណ៍ Unpacked

ព្រឹត្តិការណ៍របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងបង្ហាញខ្លួននៅថ្ងៃទី ២០ ខែកុម្ភៈខាងមុខនេះ។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញនូវថេប្លេត Galaxy Tab S5e និង Galaxy Tab A (2019) ដែលពិតជាស្រស់ស្អាតមែនទែន!

 image

Galaxy Tab S5e គឺមានតួខ្លួនធ្វើពីអាលុយមីញ៉ូមដែលមានពណ៌ខ្មៅ ពណ៌មាស និងពណ៌ទឹកប្រាក់។ វាមានវិមាត្រ 245 x 160 x 5.5 mm និងទំងន់ 400g ។ ថេប្លេតនេះមានអេក្រង់ទំហំ 10.5-inch 2560 x 1600 Super AMOLED បន្ទះឈីប Snapdragon 670 processor ជាមួយរ៉េមទំហំ 4GB/6GB + 64GB/128GB ថែមទៀត។ វាមានកាមេរ៉ាខាងក្រោយទំហំ 13MP primary និងកាមេរ៉ាខាងមុខទំហំ 8MP selfie ។ វាប្រើប្រាស់នូវប្រព័ន្ធសំឡេង Dolby Atmos ប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជាមួយនឹង OneUI និង Bixby 2.0 ។ វាមានថាមពលថ្ម 7,040mAh ជាមួយនឹង fast charging តាមរយៈរន្ធដោត USB type-c port ហើយវាក៏ទ្រទ្រង់នូវបច្ចេកវិទ្យា Face Unlock ផងដែរ។

image

ថេប្លេត Galaxy Tab S5e នឹងដាក់លក់នៅត្រីមាសទី ២ នៅឆ្នាំនេះជាមួយនឹងតម្លៃ $400 នៅក្នុងសហរដ្ឋអាមេរិក។ វាមានប្រភេទ LTE និង Wi-Fi ជាមួយនឹងតម្លៃ €479 និង €419 ។ វាប្រហែលជាដាក់លក់នៅថ្ងៃទី ៥ ខែមេសានេះនៅអាល្លឺម៉ង់ ហើយវានឹងធ្វើការកម្មង់ទិញមុននៅថ្ងៃទី ១៤ ខែមីនានេះ។ ថេប្លេតនេះក៏ភ្ជាប់ជាមួយនឹង optional keyboard ជាមួយនឹង Samsung DeX សម្រាប់ប្រើប្រាស់ជា desktop PC និងប្រើប្រាស់ជាមួយនឹង S Pen ថែមទៀត។

Galaxy Tab A 10.1 ( 2019) បង្ហាញខ្លួនថ្ងៃនេះនៅប្រទេសអាល្លឺម៉ង់។ វាមានអេក្រង់ទំហំ 10.1-inch 1920 x 1200 IPS LCD display បន្ទះឈីប Exynos 7904  រ៉េមទំហំ 3GB + 32GB ។ វាមានកាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 5MP ។ វាមានភ្ជាប់ជាមួយនឹង Dolby Atmos, Bluetooth 5.0 និង USB Type-C port ។ វាមានថាមពលថ្មទំហំ 6150mAh ជាមួយនឹងពណ៌ខ្មៅ ពណ៌ទឹកប្រាក់ និងពណ៌មាស។ វាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជាមួយនឹង OneUI ថែមទៀត។ Galaxy Tab A 10.1 (2019) មានតម្លៃ €210  សម្រាប់ Wi-Fi version  និង €270 សម្រាប់ LTE version ។ វានឹងដាក់លក់នៅប្រទេសអាល្លឺម៉ង់នៅថ្ងៃទី ៥ ខែមេសានេះ៕