ព័ត៌មាន

តើអ្នកបានត្រៀមខ្លួនហើយឬនៅសម្រាប់ការបង្ហាញខ្លួនរបស់ Galaxy S10 នៅយប់នេះ?

ទាំងព្រះរាជាណាចក្រកម្ពុជា និងប្រទេសស្ទើរតែទាំងអស់ជុំវិញពិភពលោកកំពុងធ្វើការរាប់ថយក្រោយយ៉ាងអន្ទះសារនៃវត្តមានកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ។

គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះវីដេអូ Teaser ថ្មីមួយនៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុន សាមសុង ដែលទើបបង្ហោះចេញជាមួយនឹងលេខ ១០ ព្រមទាំងកាលបរិច្ឆេទនៃការបង្ហាញទូរស័ព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូលGalaxy ស៊េរីទំនើបចុងក្រោយប្រចាំឆ្នាំ ២០១៩ នឹងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះនៅក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ កុម្ភៈ ត្រូវនឹងថ្ងៃ ទី២១ កុម្ភៈម៉ោង ២យប់ នៅប្រទេសកម្ពុជាយើង។

ដោយឡែកសម្រាប់ការបង្ហាញលេខ​ ១០ ធំៗនៅក្នុងវីដេអូ គឺចង់បញ្ជាក់ពីការអបអរសាទរខួប ១០ឆ្នាំ របស់ Samsung Galaxyផងដែរ។ ដូច្នេះអ្នកគាំទ្រ សាមសុង ទាំងអស់កំពុងរង់ចាំមើលថាតើទូរស័ព្ទដៃស្មាតហ្វូន Galaxy ជំនាន់ថ្មីនេះនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះ។

    image                

ប្រសិនបើលោកអ្នកទាំងអស់គ្នាចង់ដឹងច្បាស់ថាតើ Galaxy ស៊េរីទំនើបចុងក្រោយនេះមានរូបរាងពិត និងលក្ខណៈសម្បត្តិអស្ចារ្យកម្រិតណានោះ សូមកុំភ្លេចតាមដានទស្សនាការផ្សាយផ្ទាល់ពីទីក្រុងញូវយ៉ក នាយប់នេះ តាមរយៈបណ្តាញសង្គមដូចខាងក្រោម៖

 

–       វេបសាយផ្លូវការ របស់ក្រុមហ៊ុនសាមសុង: http://www.samsung.com/global/galaxy/events/unpacked/

–       ទំព័រហ្វេសប៊ុក ផ្លូវការ របស់ក្រុមហ៊ុនសាមសុង: https://www.facebook.com/SamsungCambodia/?ref=br_rs

–       ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មាន Khmernote: https://www.facebook.com/Khmernote/

–       ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មាន Sabay: https://www.facebook.com/SabayNewsOfficial/

–       ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មានទស្សនាវដ្តី អេឡិចត្រូនិច: https://www.facebook.com/eworldmagz/

–       ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មានខេម បូរីផត:  https://www.facebook.com/Camboreport/

–       ទំព័រហ្វេសប៊ុក ផ្លូវការ របស់ទូរទស្សន៏​ Fresh News TV​​​​​​​​​​​: https://www.facebook.com/davidjam007/posts/1289023574570033

ដូច្នេះ សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថា​តើមានអ្វីខ្លះ ដែលអស្ចារ្យ ចំពោះ ទូរស័ព្ទដៃ​ Galaxy S10 យប់នេះ!