ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Fold បង្ហាញខ្លួនផ្លូវការ៖ អេក្រង់ភ្លោះ ថ្មភ្លោះ កាមេរ៉ា ៦ និងតម្លៃ $1980

នៅក្នុងព្រឹត្តិការណ៍ Unpacked យប់មិញនេះ ផលិតផលដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលដាក់បង្ហាញនោះគឺជា Galaxy Fold ។ វាគឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលអាចបត់បាន ហើយវាពិតជាអស្ចារ្យមែនទែន។

 image

ស្មាតហ្វូន Galaxy Fold នេះគឺពិតជាមានរូបរាងស្រស់ស្អាត ហើយវាក៏អាចបត់បែនបានដោយគ្មានស្នាមបត់នៅលើអេក្រង់នោះទេ។ នៅពេលដែលអេក្រង់វាលានោះ វាមានទំហំដល់ទៅ 7.3-inch Infinity Flex Display ជាមួយនឹងកម្រិតភាពច្បាស់ 1536 x 2152 ហើយវាថែមទាំងអាចប្រើប្រាស់នូវកម្មវិធី Apps ដល់ទៅ ៣ ថែមទៀតដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ហៅថា Three-app Multitasking ។

image

នៅពេលដែលអេក្រង់របស់វាបត់នោះ វាមានអេក្រង់ទំហំ 4.6-inch 840 x 1960 display ។ មុខងារថ្មីមួយដ៏អស្ចារ្យដែលស្មាតហ្វូន Galaxy Fold មានគឺ App Continuity ដែលអាចធ្វើការផ្លាស់ប្តូរ App នៅលើ Screen តូចនេះទៅកាន់អេក្រង់ធំទំហំ 7.3-inch display នៅក្នុងទំរង់ជា Tablet Mode ថែមទៀត។

image

Samsung Galaxy Fold ប្រើប្រាស់នូវបន្ទះឈីប 7nm processor រ៉េមទំហំ 12GB UFS 3.0 storage 512GB ហើយវាមានកាមេរ៉ាដល់ទៅ 6 ថែមទៀត៖​ ៣ គ្រាប់នៅខាងក្រោយ (នៅពេលដែលបត់ជា Phone Mode) មួយគ្រាប់នៅខាងមុខ (នៅ Phone Mode) និងពីរគ្រាប់នៅខាងក្នុង (នៅក្នុង Tablet Mode) ។

កាមេរ៉ា ៣ គ្រាប់ខាងក្រោយនេះមានទំហំ 16MP ultra-wide camera, 12MP telephoto camera, និង 12MP wide-angle camera ។ សម្រាប់កាមេរ៉ាខាងមុខមានទំហំ 10MP sensor ។ Galaxy Fold ដំណើរការនូវ OneUI និង Android Pie ហើយវាមានថាមពលថ្ម 4,380mAh ចំនួន ២ គ្រាប់ថែមទៀត។ ស្មាតហ្វូននេះមានពីរប្រភេទគឺ LTE Version និង 5G Version ។ វាមានតម្លៃចាប់ផ្តើម $1980 ហើយវាមាន ៤ ពណ៌សម្រាប់ធ្វើការជ្រើសរើសថែមទៀត។ វានឹងដាក់លក់នៅថ្ងៃទី ២៦ ខែមេសាខាងមុខនេះ៕