ព័ត៌មាន

អស្ចារ្យមែនទែន! នៅក្នុងទសវត្ស៍នេះ Samsung លក់ស្មាតហ្វូន Galaxy បាន ២ ពាន់លានគ្រឿង

ចាប់តាំងពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy S នៅក្នុងឆ្នាំ ២០១០ មក ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នៅតែមានសន្ទុះខ្លាំងក្លានៅក្នុងទីផ្សារស្មាតហ្វូន។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ ២០១២ មក ក្រុមហ៊ុនបច្ចេកវិទ្យានេះជាប់ឈ្មោះក្នុងចំណាត់ថ្នាក់លេខ ១ ជាក្រុមហ៊ុននាំមុខគេទៅលើការផលិតស្មាតហ្វូនលំដាប់ពិភពលោក ហើយនេះគឺជាដំណែងដែលក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចង់ដណ្តើមផងដែរ។

image

នៅក្នុងព្រឹត្តិការណ៍ Unpacked នេះ លោក JD Koh ដែលជា CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ថា ម៉ាកយីហោ Samsung បានលក់ស្មាតហ្វូន Galaxy បានចំនួនដល់ទៅ 2 ពាន់លានគ្រឿងហើយនៅក្នុងទសវត្ស៍នេះ។

image

សម្រាប់តួរលេខនេះគឺមានការបញ្ចូលគ្នារវាងស្មាតហ្វូន Galaxy S និង Galaxy Note ហើយចំនួននេះប្រហែលជាបញ្ចូលនូវស្មាតហ្វូនថ្នាក់ទាប និងស្មាតហ្វូនថ្នាក់កណ្តាលផងដែរដូចជា Galaxy A, Galaxy C, Galaxy J និង Galaxy On ៕