ព័ត៌មាន

Samsung Galaxy Buds កាសស្តាប់ឥតខ្សែដ៏អស្ចារ្យដែលមានតម្លៃ $129

នៅក្នុងការបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូនត្រកូល Galaxy S10 series និងស្មាតហ្វូនបតបាន Galaxy Fold នោះ ក្រុមហ៊ុនបបច្ចេកវិទ្យា Samsung ក៏ប្រកាសបង្ហាញនូវវត្តមាននៃកាសស្តាប់ Galaxy Buds នៅក្នុងព្រឹត្តិការណ៍ Samsung “Unpacked” នៅក្នុងទីក្រុង San Francisco ផងដែរ។

 image

កាសស្តាប់ Samsung Galaxy Buds គឺជាជំនាន់បន្ទាប់នៃកាសស្តាប់ឥតខ្សែរបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងនេះ។ វាគឺជាជំនាន់បន្ទាប់របស់ Gear IconX ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៦ ហើយវាមានទំហំតូចជាងមុនដល់ទៅ ៣០% ថែមទៀត។

image

Galaxy Bud ភ្ជាប់ជាមួយនឹង 5.8pi dynamic driver ប្រើប្រាស់នូវ Bixby voice assistant ដែលទ្រទ្រង់នូវភាសាអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ។ អ្នកអាចបញ្ជាជាសំឡេងសម្រាប់ការខល ការផ្ញើសារ និងការឆែកថាមពលថ្ម។ ក្រុមហ៊ុន Samsung ក៏បន្ថែមនូវមុខងារ ‘Enhanced Ambient Sound’ សម្រាប់អនុញ្ញាតអោយអ្នកប្រើប្រាស់លឺសំឡេងខាងក្រៅជុំវិញខ្លួនផងដែរ។ វាប្រើប្រាស់នូវបច្ចេកវិទ្យា Adaptive Dual Microphone ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់និយាយងាយស្រួលនៅកន្លែងដែលស្ងាត់ ឬឡូឡាខ្លាំងថែមទៀត។

កាសស្តាប់នេះភ្ជាប់ជាមួយនឹងស្មាតហ្វូនតាមរយៈ Bluetooth 5.0 ។ វាមានថាមពលថ្ម 58mAh នៅលើកាសនីមួយៗ ហើយអាចខលបាន ៥ ម៉ោង និងចាក់ចម្រៀងបាន ៦ ម៉ោងសម្រាប់ការបញ្ចូលថាមពលថ្មម្តង។ កាសស្តាប់នេះអាចប្រើប្រាស់ជាមួយនឹងស្មាតហ្វូន Android ដែលមាន v5.0 ឬ ខ្ពស់ជាងនេះជាមួយនឹងរ៉េម 1.5GB ហើយវាក៏ទ្រទ្រង់ទៅលើ SBC, AAC និង Scalable (Samsung proprietary) codecs ថែមទៀត៕