ព័ត៌មាន

ស្មាតហ្វូន Vivo V15 Pro បង្ហាញខ្លួនជាមួយនឹងអេក្រង់លាតពេញគែម និងកាមេរ៉ាខាងមុខផុសឡើង

ថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ទើបតែប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Vivo V15 Pro ដែលមានរូបរាងយ៉ាងស្រស់ស្អាត។ ស្មាតហ្វូន Vivo V15 Pro នេះមានអេក្រង់ទំហំ 6.39-inch Ultra FullView Display ជាមួយនឹងកម្រិតភាពច្បាស់ full HD+ 1080 x 2340 pixels ជាមួយនឹង aspect ratio 19.5:9 ។

 image

អេក្រង់ Super AMOLED screen របស់ស្មាតហ្វូន Vivo V15 Pro នេះក៏មានកម្រិតអេក្រង់ដល់ទៅ 91.64% ហើយវាថែមទាំងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់កាមេរ៉ាផុសឡើងខាងមុខ 32-megapixel (Samsung ISOCELL GD1) ជាមួយនឹង f/2.0 ។ កាមេរ៉ាខាងក្រោយរបស់វាមាន ៣ គ្រាប់គឺទំហំ Samsung ISOCELL GM1 48-meapixel sensor ជាមួយនឹង f/1.8 aperture, 8-megapixel sensor ជាមួយនឹង f/2.4 aperture និង 5-megapixel lens ជាមួយនឹង f/2.4 aperture ។

image

កាមេរ៉ារបស់ស្មាតហ្វូន Vivo V15 Pro ក៏ភ្ជាប់ជាមួយនឹងមុខងារ AI ជាច្រើនដូចជា AI Face Beauty, AI Selfie Lighting, AI Scene Recognition, AI Portrait Framing និង AI Body Beauty ថែមទៀត។ វាក៏មានមុខងារ AI Super Night mode សម្រាប់ការថតរូបភាពច្បាស់នៅទីងងឹតផងដែរ។

ស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីប Snapdragon 675 chipset រ៉េមទំហំ 6GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ថាមពលថ្ម 3,700mAh FunTouch OS 5.0 នៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ថែមទៀត។ វាក៏ប្រើប្រាស់ជាមួយនឹង Game Mode 5.0 សម្រាប់ជំនួយនៅពេលលេងហ្គេម និងជំនួយការឆ្លាតវៃ Jovi AI ថែមទៀត។ ស្មាតហ្វូននេះមានវិមាត្រ 157.2 x 74.7 x 8.2mm និងទម្ងន់ 185 grams ។ សម្រាប់ការតភ្ជាប់របស់វាមានដូចជា dual 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.0, microUSB 2.0, GPS និង 3.5mm audio jack ៕