ព័ត៌មាន

អ៉ែមម៉ង់! Android Pie 9 អាចប្រើប្រាស់បានហើយនៅលើស្មាតហ្វូន NOKIA ទាំងនេះក្នុងប្រទេសកម្ពុជា

គិតមកដល់ពេលបច្ចុប្បន្ននេះ HMD Global ដែលជាក្រុមហ៊ុនចែកចាយស្មាតហ្វូន NOKIA នោះមានអាយុកាល ២ ឆ្នាំហើយ អ្វីដែលកាន់តែពិសេសនោះ NOKIA ចាប់ផ្តើមមានកេរ្ត៍ឈ្មោះល្បីល្បាញ រន្ទឺឡើងវិញក្រោយពេលដែលស្មាតហ្វូន NOKIA ចាប់ផ្តើមងាកមកប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android ស្ថិតនៅក្នុងគម្រោង Android One Program របស់ក្រុមហ៊ុនបច្ចេកវិទ្យា Google ។​

 image

image

តើអ្វីទៅជា Android One Program ? នេះគឺជាការនាំយកនូវភាពឆ្លាតវៃ ប្រព័ន្ធសុវត្ថិភាពខ្ពស់ ភាពច្នៃប្រឌិតថ្មីក្នុងការប្រើប្រាស់ និងបទពិសោធន៍កាន់តែអស្ចារ្យជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបំផុតនៅលើស្មាតហ្វូន NOKIA ហើយបច្ចុប្បន្ននេះវាគឺដល់ជំនាន់ Android Pie 9 ហើយ!

image

image

ស្មាតហ្វូន NOKIA ពេលនេះគឺកាន់តែងាយស្រួលក្នុងការប្រើប្រាស់ដោយសារតែវាភ្ជាប់ជាមួយនឹងកម្មវិធីជាច្រើនដូចជា Google Assistant, Google Maps, Google Search, Facebook, YouTube, LINE, TIKTOK, Instagram, Twitter និងមុខងារពិសេសៗជាច្រើនទៀត។ អ្វីដែលរឹតតែទាក់ទាញជាងនេះទៀតនោះ ការរចនារូបរាងរបស់ស្មាតហ្វូននេះគឺកាន់តែស្រស់ស្អាត តួខ្លួនកាន់តែប្រណិត ស៊ីវិល័យ កាមេរ៉ាមានសមត្ថភាពក្នុងការថតរូបភាពកាន់តែស្រស់ស្អាត ថាមពលថ្មខ្លាំងកាន់ថ្មបានយូរថែមទៀត។

image

image

image

សម្រាប់វត្តមានរបស់ស្មាតហ្វូន NOKIA នៅក្នុងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាគឺពិតជាមានសន្ទុះកើនឡើងខ្លាំងមែនទែន នេះគឺដោយសារតែ HMD Global នាំយកនូវស្មាតហ្វូនជាច្រើនម៉ូដែលដ៏ស្រស់ស្អាតដែលមានតម្លៃសមរម្យ និងសមត្ថភាពខ្ពស់ហើយអ្នកប្រើប្រាស់គ្រប់ស្រទាប់វណ្ណៈមានលទ្ធភាពក្នុងការទិញស្មាតហ្វូន NOKIA ប្រើប្រាស់។

image

image

ពេលនេះ ប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android Pie 9 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Google អាចប្រើប្រាស់បានហើយនៅលើស្មាតហ្វូន NOKIA ដែលកំពុងតែចរាចរនៅលើទីផ្សារនៃប្រទេសកម្ពុជា។ ស្មាតហ្វូនទាំងនេះមានដូចជា៖ Nokia 2.1 Android Pie, Nokia 5, Nokia 5.1 Plus, Nokia 6.1 Plus, Nokia 6 (2018), Nokia 7, Nokia 7.1, Nokia 7.1 Plus, Nokia 8, Nokia 8.1 និង Nokia 8 Sirocco ។

តើ Android 9.0 Pie នឹងនាំយកនូវមុខងារសំខាន់ៗអ្វីខ្លះក្នុងការប្រើប្រាស់?

សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie មានមុខងារសំខាន់ដ៏មានប្រយោជន៍បំផុតដូចជា៖

  • App Actions – មុខងារនេះជួយអ្នកប្រើប្រាស់ក្នុងការធ្វើរឿងរ៉ាវជាច្រើនកាន់តែលឿនជាងមុនដោយសារតែវាអាចធ្វើការទស្សន៍ទាយនូវអ្វីដែលអ្នកចង់ធ្វើសម្រាប់ជំហានបន្ទាប់ និងការបង្ហាញនូវសកម្មភាពអ្វីដែលអ្នកចង់បាននៅលើស្មាតហ្វូនរបស់អ្នក

  • Slices – មុខងារនេះអាចធ្វើការកំណត់សម្គាល់ទៅលើព័ត៌មានដែលជាប់ពាក់ព័ន្ធទៅនឹងកម្មវិធី Apps ដែលអ្នកពេញចិត្តដើម្បីអោយវាមានភាពងាយស្រួលក្នុងការចូលទៅដំណើរការនៅពេលដែលអ្នកត្រូវការ

  • Adaptive Battery – មុខងារនេះប្រើប្រាស់នូវប្រព័ន្ធឆ្លាតវៃ Deep Learning ក្នុងការយល់អំពីការប្រើប្រាស់ថាមពលថ្ម និងការផ្តល់នូវអាទិភាពទៅលើកម្មវិធី Apps ណាមួយដែលសំខាន់ជាងសម្រាប់ការប្រើប្រាស់

  • Adaptive Brightness​ – មុខងារនេះធ្វើការកែប្រែដោយស្វ័យប្រវត្តិទៅលើកម្រិតពន្លឺនៅលើស្មាតហ្វូនរបស់អ្នកតាមរយៈការរៀនអំពីការកែប្រែរបស់អ្នកនៅលើ Settings

  • ប្រព័ន្ធ System Navigation ថ្មី – មុខងារនេះមានផ្ទុកនៅកន្លែង Home Button ដែលផ្តល់នូវការទស្សន៍ទាយ និងសំណើរដែលមានភាពឆ្លាតវៃបំផុត (អ្នកប្រើប្រាស់ត្រូវដំណើរការមុខងារនេះសិន)

 

សូមទទួលយកនូវបទពិសោធន៍ថ្មីនៃប្រព័ន្ធប្រតិបត្តិការ Android Pie នៅថ្ងៃនេះជាមួយនឹងស្មាតហ្វូន NOKIA ឥឡូវនេះ។ អ្នកអាចរកទិញស្មាតហ្វូនស៊េរីថ្មីទាំងនេះបាននៅគ្រប់ហាងចែកចាយទាំងអស់របស់ក្រុមហ៊ុន NOKIA នៅទូទាំងប្រទេសកម្ពុជា៕