ព័ត៌មាន

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មី​ OPPO T1 ត្រូវទម្លាយ​៖ OLED display, Snapdragon 855

វាហាក់ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា Oppo នឹងប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងពេលឆាប់ៗនេះ។ ស្មាតហ្វូននេះនឹងមានឈ្មោះហៅថា OPPO T1 ។ នៅក្នុងរូបភាព Poster នេះទម្លាយថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 mobile platform ។

image

នៅក្នុងរូបភាពនេះមានការបង្ហាញអំពីផ្នែកមួយកំណាត់របស់ស្មាតហ្វូន OPPO T1 ហើយវាក៏មានការប្រើប្រាស់ពាក្យថា “Snapdragon 855 Youth Flagship” ។ ស្មាតហ្វូន OPPO T1 ប្រហែលជាមានអេក្រង់ទំហំ 6.39-inch OLED display និងកាមេរ៉ាខាងមុខទំហំ 12MP ភ្ជាប់ជាមួយនឹងមុខងារ AI beauty mode ខណៈពេលដែលកាមេរ៉ាខាងក្រោយរបស់វាមានទំហំ 48MP ultra-clear ភ្ជាប់ជាមួយនឹងមុខងារ super night scene mode, portrait mode និង macro mode ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ Game Mode 3.0 ផងដែរ។

image

ស្មាតហ្វូនស៊េរីថ្មី OPPO T1 នេះមានតម្លៃ ¥2499 (~$372) សម្រាប់ទំហំ 6GB/64GB និងតម្លៃ ¥2799 (~$416) សម្រាប់ទំហំ 6GB/128GB និងតម្លៃ ¥3099 (~$461) សម្រាប់ទំហំ 8GB / 128GB ។ យ៉ាងណាមិញ កាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ៕