ព័ត៌មាន

បច្ចេកវិទ្យា 55W SuperCharge នឹងប្រើប្រាស់ផ្តាច់មុខនៅលើស្មាតហ្វូន Huawei Mate X តែប៉ុណ្ណោះ

ស្មាតហ្វូនដែលមានអេក្រង់បត់បាន Mate X របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ផ្តល់ជូននូវលក្ខណៈសម្បត្តិពិសេសៗជាច្រើន។ វាមានបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 55W SuperCharge charging technology ដែលជាផ្នែកមួយដ៏សំខាន់របស់ស្មាតហ្វូននេះ។ ស្មាតហ្វូន Mate X នេះគឺអាចធ្វើការបញ្ចូលថាមពលថ្ម 30 នាទីបានដល់ទៅ 85% ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និយាយថា បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿននេះនៅមិនទាន់អាចប្រើប្រាស់នៅលើស្មាតហ្វូនណាមួយរបស់ក្រុមហ៊ុន Huawei នៅឡើយទេ។

 image

ប្រធានផ្នែកផលិតផល Consumer Business and Mobile Products បញ្ជាក់ថា បច្ចេកវិទ្យា 55W SuperCharge នេះនឹងប្រើប្រាស់ផ្តាច់មុខនៅលើស្មាតហ្វូន Mate X តែប៉ុណ្ណោះ ហើយវាមិនប្រើប្រាស់នៅលើស្មាតហ្វូន P30 នោះទេ។ ស្មាតហ្វូន Mate X មានថាមពលថ្ម 4,500 mAh ។ បច្ចេកវិទ្យា SuperCharge នេះគឺប្រើប្រាស់ក្នុងពេលតែមួយគ្នា និងបង្កើនប្រសិទ្ធិភាពប្រើប្រាស់កា់តែអស្ចារ្យដូចគ្នាទៅនឹងបច្ចេកវិទ្យា 50W SuperVOOC Flash Charge ផងដែរ។

image

សម្រាប់បច្ចេកវិទ្យា 40W SuperCharge  នៅលើស្មាតហ្វូន Mate 20 Pro គឺអាចបញ្ចូលថាមពលថ្មលឿនថែមទៀត។ វាអាចបញ្ចូលថាមពលថ្មបាន 74% ក្នុងរយៈពេល 30 នាទីសម្រាប់ថាមពលថ្ម 4,100 mAh នៅលើស្មាតហ្វូន Mate 20 Pro ៕