ព័ត៌មាន

កម្មវិធី Google Home app ភ្ជាប់ជាមួយនឹងការគ្រប់គ្រងទៅលើពណ៌សម្រាប់អំពូលឆ្លាតវៃ

សម្រាប់ APK Insight’ របស់  9to5Google គឺមានការបង្ហាញនូវ version ថ្មីបំផុតរបស់កម្មវិធី Google Home app (v2.9) ដែលយើងរំពឹងថាមុខងារនេះនឹងធ្វើការអាប់ដេតទៅលើកម្មវិធី Apps នេះ។ កម្មវិធី Google app នៅលើ iOS និង​Android របស់អ្នកអាចធ្វើការបិទភ្លើងនៅក្នុងផ្ទះ ឬបើកភ្លើងបានផងដែរ។ អ្នកអាចធ្វើបាននៅលើ Google Home smart displays ជាមួយនឹងការបិទភ្លើងជាក្រុមផងដែរ។

image

ពេលនេះ អ្នកអាចធ្វើការផ្លាស់ប្តូរពណ៌ទៅលើអំពូលឆ្លាតវៃទាំងនេះបាន។ កម្មវិធី App នេះមានការទម្លាយថា វាអាចធ្វើការគ្រប់គ្រងទៅលើពណ៌នៃអំពូលភ្លើងឆ្លាតវៃបាន។

image

image

សម្រាប់ការ Update នេះមានការនាំយកនូវមុខងារ “invite home member” សម្រាប់ការគ្រប់គ្រងទៅលើភ្លើងអំពូលឆ្លាតវៃ និង Speakers ជាច្រើនទៀត។ ពេលនេះ អ្នកដែលអ្នកត្រូវការគឺកម្មវិធី Google Home app តែប៉ុណ្ណោះ៕