ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A90 នឹងប្រើប្រាស់នូវកាមេរ៉ារុញឡើង ហើយអាចបង្វិលបានទៀត!

យើងបានលឺដំណឹងថា ស្មាតហ្វូនស៊េរីថ្មី​Galaxy A90 នឹងប្រើប្រាស់នូវកាមេរ៉ាផុសឡើង  pop-up selfie ហើយវាប្រហែលជាការពិតហើយ! វាមានរបាយការណ៍មួយដែលនិយាយថា​ ស្មាតហ្វូន A90 នេះនឹងមិនត្រឹមតែមានកាមេរ៉ាផុសឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្វិលថែមទៀតផង។

image

សម្រាប់កាមេរ៉ានេះគឺជាលក្ខណៈ Hybrid ដែលស្ថិតនៅក្នុងចន្លោះស្មាតហ្វុន Oppo Find X និង Oppo N1 ។ វាក៏អាចធ្វើការថតរូបភាព និងការថតរូប Selfies បានថែមទៀត។ គួរបញ្ជាក់ផងដែរថា សម្រាប់ការរចនារូបរាងរបស់ស្មាតហ្វូននេះគឺនៅមិនទាន់បញ្ជាក់នៅឡើយទេ។

image

ប៉ុន្តែវាអាចនឹងមានការទម្លាយព័ត៌មានបន្ថែមទៀតពីស្មាតហ្វូន A-Series នេះរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ហើយវាប្រហែលជាការរចនារូបរាងដែលប្លែកមិនធម្មតានោះទេ៕