ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note10 នឹងបំពាក់នូវកាមេរ៉ាដល់ទៅ 4 គ្រាប់

នៅក្នុងរបាយការណ៍ថ្មីមួយដែលចេញពី SamMobile បញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Note 10 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងមានកាមេរ៉ា ៤ គ្រាប់។ ស្មាតហ្វូននេះនឹងមានលេខម៉ូដែល SM-N975F ហើយស្មាតហ្វូន Note នេះប្រហែលជាមានពីរប្រភេទគឺ 4G LTE និង 5G ។

 image

ស្មាតហ្វូនជំនាន់បន្ទាប់ Galaxy Note នេះនឹងប្រើប្រាស់នូវកាមេរ៉ា ៤ គ្រាប់ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S10 5G នោះ។ ស្មាតហ្វូន Galaxy Note10 នេះនឹងមានអេក្រង់ទំហំ 6.66” display ជាមួយនឹងកម្រិត 19.5:9 aspect ratio ។ ស្មាតហ្វូន Note 10 នេះមានកូដឈ្មោះ “Da Vinci” ។

image

ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងដកចេញនូវរន្ធដោតកាសស្តាប់ 3.5mm headphone jack សម្រាប់ស្មាតហ្វូន Note ។ វាមានពាក្យចចាមអារ៉ាមថ្មីបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងប៊ិច S Pen ដែលមានបំពាក់នូវកាមេរ៉ាផងដែរ។ ស្មាតហ្វូន Galaxy Note10 អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ IFA នៅក្នុងឆ្នាំនេះដែលធ្វើឡើងនៅដើមខែកញ្ញានោះ៕