ព័ត៌មាន

គំរូរបស់ស្មាតហ្វូន 5G របស់ក្រុមហ៊ុន Sony ដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC

ក្រៅពីការប្រកាសបង្ហាញនូវស្មាតហ្វូនដែលមានអេក្រង់អាចបត់បាននោះរបស់ក្រុមហ៊ុន Samsung និង Huawei នោះ ស្មាតហ្វូន 5G គឺមានការប្រកាសបង្ហាញពីក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដូចជា Xioami, Oppo, LG និង Huawei ។

 image

វាមានរបាយការណ៍ចេញពី Pocket-lint ដែលប្រទះឃើញនូវស្មាតហ្វូន 5G នៅក្នុងស្តង់របស់ក្រុមហ៊ុន Sony និង Qualcomm ។ ស្មាតហ្វូននេះនៅមិនទាន់ក្លាយជាផលិតផលផ្លូវការនៅឡើយទេ ប៉ុន្តែនេះប្រហែលជាស្មាតហ្វូនដែលស្ថិតនៅក្នុងការធ្វើតេស្តនៅលើ Network នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Sony បញ្ចេញនូវគំរូនេះដែលមានឈ្មោះថា “AG-1” ដែលនឹងក្លាយជាស្មាតហ្វូ​ន 5G នាពេលអនាគត។

image

ស្មាតហ្វូនស៊េរីថ្មីនេះមិនមានគែមព័ទ្ធអេក្រង់នោះទេ ប៉ុន្តែវាមានការសង្ស័យថា ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងព្រឹត្តិការណ៍ IFA 2019 នៅក្នុងខែកញ្ញានេះ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 855 ជាមួយនឹងម៉ូដឹម X50 5G modem ។ ស្មាតហ្វូន​5G របស់ក្រុមហ៊ុន Sony នេះគឺមានអេក្រង់កម្រិត 21:9 ratio display ថែមទៀត៕