ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Asus Zenfone Max Plus (M2) និង Max Shot ប្រទះឃើញនៅលើ Anatel

តាមប្រព័ន្ធ Database របស់ក្រុមហ៊ុន​Anatel នោះ ក្រុមហុនបច្ចេកវិទ្យា Asusត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីចំនន ២ ទៀតគឺ Zenfone Max Shot និង Zenfone Max Plus (M2) ដែលពិតជាមានរូបរាងស្រស់ស្អាតមែនទែន!

image

ស្មាតហ្វូន Max Shot នឹងបំពាក់នូវកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយ ហើយវានៅមិនទាន់ច្បាស់នោះទេអំពីទំហំនៃសេនស័ររបស់វានោះ។ ស្មាតហ្វូន Max Plus (M2) នឹងមានកាមេរ៉ាខាងក្រោយតែ ២ គ្រាប់ប៉ុណ្ណោះ ហើយវាក៏មានភ្លើងFlash ផងដែរ។ ស្មាតហ្វូន Max Shot នឹងមានម៉េមូរីទំហំ 64GB ខណៈពេលដែលស្មាតហ្វូន Max Plus (M2) នឹងមានម៉េមូរីទំហំ 32GB តែប៉ុណ្ណោះ។ សម្រាប់ទំហំរ៉េមនៅមិនទាន់ដឹងនៅឡើយទេ។

image

ស្មាតហ្វូនទាំងពីរនេះនឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ ស៊ីមពីរ និងរន្ធសម្រាប់ដោត MicroSD ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវរន្ធដោតកាស 3.5mm ដដែល។ សម្រាប់ព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះនឹងបញ្ជាក់នៅពេលក្រោយនេះ៕