ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទិញប៉ាតង់កាមេរ៉ា AI ពីក្រុមហ៊ុនកាមេរ៉ាសុវត្ថិភាពមួយ

នៅក្នុងប៉ុន្មានឆ្នាំមុននេះ យើងឃើញថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនព្យាយាមក្នុងការពង្រឹងទៅលើកាមេរ៉ាស្មាតហ្វូនរបស់ពួកគេជាមួយនឹងបច្ចេកវិទ្យា AI ។ តើបច្ចេកវិទ្យា AI នេះមានសមត្ថភាពអស្ចារ្យកម្រិតណា? បច្ចេកវិទ្យា AI គឺគ្រាន់តែជា Tool មួយសម្រាប់ការធ្វើទីផ្សារ ប៉ុន្តែវាក៏មិនទាន់អស្ចារ្យខ្លាំងណាស់ណានោះទេ។

 image

ឥឡូវនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏ទិញយកនូវប៉ាតង់ជាច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យា Lighthouse ។ Lighthouse គឺជាក្រុមហ៊ុនដែលធ្វើការអភិវឌ្ឍទៅលើកាមេរ៉ាសុវត្ថិភាពជាមួយនឹងបច្ចេកវិទ្យា AI ហើយវាអាចធ្វើការសម្គាកល់ទៅលើសមាជិកនៅផ្ទះ សត្វចិញ្ចឹមដើម្បីធ្វើការបញ្ជូននូវ Notifications និងសុវត្ថិភាពជាច្រើនទៀត។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Apple មានភាពល្បីល្បាញជាមួយនឹងបច្ចេកវិទ្យា FaceID  ហើយពេលនេះក្រុមហ៊ុន Lighthouse ក៏អាចនឹងបញ្ចូលនូវបច្ចេកវិទ្យា AI នេះទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ។ សម្រាប់ស្មាតហ្វូន 2019 iPhones  នេះនឹងប្រើប្រាស់នូវសេនស័រ Time-of-Flight sensor  ដែលជាផ្នែកមួយនៃកាមេរ៉ាគោលនេះ។ បច្ចេកវិទ្យានេះអាចប្រើប្រាស់ជាមួយនឹងសមត្ថភាពដូចគ្នាទៅនឹងវ៉ែនតា​ Apple AR glasses ជាមួយនឹងបច្ចេកវិទ្យា 3D Mapping និងបច្ចេកវិទ្យា AR ថែមទៀត៕