ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Essential Phone 2 នឹងគ្មាន Notch គ្មានរន្ធប្រហោងលើអេក្រង់ និងគ្មានគែម!

ស្មាតហ្វូន Essential Phone ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៧ នោះនៅមិនទាន់អាចបំបែកនូវកំណត់ត្រានៃពិភពលោកបាននោះទេបើផ្អែកទៅលើទិន្នន័យនៃការលក់របស់ស្មាតហ្វូននេះ។ សម្រាប់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏បញ្ចេញនូវស្មាតហ្វូនជាច្រើនដែលមានសមត្ថភាពខ្លាំង ការរចនារូបរាងកាន់តែទាក់ទាញ និងបច្ចេកវិទ្យាកាន់តែអស្ចារ្យសម្រាប់ការប្រកួតប្រជែងនៅលើទីផ្សារនោះ។

 image

Essential Phone គឺជាស្មាតហ្វូនដំបូងបំផុតនៅក្នុងពិភពលោកដែលមានអេក្រង់ពេញគែមដំបូងបំផុត ហើយវាក៏មានសមត្ថភាពខ្លាំងក្លាថែមទៀត។ ផ្អែកទៅលើប៉ាតង់ថ្មីរបស់ LetsGoDigital ស្មាតហ្វូនជំនាន់ថ្មី Essential Phone 2 នេះនឹងកាន់តែអស្ចារ្យបំផុតក្នុងការប្រើប្រាស់។

image

ស្មាតហ្វូនស៊េរីថ្មី Essential Phone 2 នេះនឹងគ្មានរន្ធប្រហោងនៅលើអេក្រង់ គ្មាន notch ហើយក៏គ្មានគែមនៅលើស្មាតហ្វូននេះផងដែរ។ អេក្រង់របស់ស្មាតហ្វូននេះគឺមានទំហំដល់ទៅ 100% បើធៀបជាមួយនឹងតួខ្លួនរបស់វា។ យើងនៅមិនទាន់ដឹងអំពីកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តែព័ត៌មានពាក្យចចាមអារ៉ាមអាចនឹងទម្លាយនៅក្នុងពេលឆាប់ៗនេះ៕