ព័ត៌មាន

ការហេគ Instagram – របៀបដែលក្រុមហេគលួចយកនូវ Instagram Profiles ដ៏ពេញនិយមជាច្រើន

ក្រុមហេគឃ័រទទួលបានគោលដៅមានឥទ្ធិពលលើប្រព័ន្ធអ៊ីនធឺណិត ឬប្រព័ន្ធផ្សព្វផ្សាយ សង្គម ដែលមានឥទ្ធិពលលើគណនីរបស់ Instagram ជាមួយតំណភ្ជាប់ការលួច​បន្លំ ​និងទទួល​បានគណនីមុននឹងអ្នកដឹងថាមានអ្វីដែលកំពុងកើតឡើង។ ផ្អែកលើរបាយការណ៍របស់ Trend Micro អ្នកវាយប្រហារកំណត់គោលដៅលើ Instagram មានអ្នកគាំទ្រពី ១៥០០០ ទៅ ៧០ ០០០ នាក់ ពីគោលដៅល្បី ៗ និងពីអ្នកចម្រៀងទៅម្ចាស់អាជីវកម្មដូចជាការជួលសម្ភារៈថត រូបជាដើម។

image

ការហេគលើ Instagram  – ប្រព័ន្ធហេគ

ការវាយប្រហារនេះចាប់ផ្តើមជាមួយនឹងអ៊ីម៉ែលក្លែងបន្លំដែលហាក់ដូចជាផ្ញើរមកពី Instagram ស្នើឱ្យជនរងគ្រោះផ្ទៀងផ្ទាត់គណនីដើម្បីទទួលបានផ្លាកសញ្ញាដែលផ្ទៀងផ្ទាត់នៅលើប្រូហ្វាល Instagram។ ​ប្រសិនបើជនរងគ្រោះចុចលើប៊ូតុងផ្ទៀងផ្ទាត់គណនី។​ ក្រោយមកប្រសិនបើ ជនរងគ្រោះចុចលើទំព័របន្លំ ដែលទាមទារពត៌មានលំអិតរបស់អ្នកប្រើមានដូចជា៖ ថ្ងៃ ខែ ឆ្នាំ កំណើត អ៊ីមែល និងព័ត៌មានបញ្ជាក់អត្តសញ្ញាណ។ “នៅពេលដែលផ្ញើរព័ត៌មានទៅ កញ្ចប់ជូន​ដំណឹងមួយនឹងបង្ហាញ ប៉ុន្តែមានរយៈពេលតែបួនវិនាទីប៉ុណ្ណោះ។ នេះគឺជាល្បិចកលមួយ​ដែលបញ្ជាក់ថា ប្រូហ្វាលរបស់ពួកគេត្រូវបានផ្ទៀងផ្ទាត់ “

image

ប៉ុន្តែការពិតគឺថា ពួកគឃ័រ ទាញយកព័ត៌មានបញ្ជាក់អត្តសញ្ញាណ។  នៅពេលអ្នកប្រើបញ្ចូលព័ត៌មានបញ្ជាក់អត្ត​សញ្ញាណ​ក្នុងទំព័ររបស់អ្នកវាយប្រហារនោះ អ្នកវាយប្រហារ​អាចចូលប្រើព័ត៌មាន​អត្តសញ្ញាណ ដោយពួកគេអាចចូលទៅមើលប្រហ្វាល Instagram និងកែប្រែព័ត៌មាន​ដែល​គេត្រូវការដើម្បីសង្គ្រោះគណនីដែលពួកគេលួច។អ្នកវាយប្រហារប្រើទិន្ន័យលួចបានដើម្បីផ្លាស់ប្តូរឈ្មោះអ្នកប្រើប្រាស់ ដើម្បីបង្ហាញថា គណនីនោះត្រូវពួកគេហេគ និងប្រើដើម្បីផ្លាស់ប្តូរអាស័យដ្ឋានអ៊ីម៉ែលម្តងហើយម្តង​ទៀត​ដើម្បីបោកបញ្ឆោតជនរងគ្រោះដោយប្រើអ៊ីម៉ែលសុវត្ថិភាពដែលស្នើរអោយមានការផ្លាស់ប្តូរស្របច្បាប់។

image

អ្នកស្រាវជ្រាវប្រទះឃើញភ្លាមៗ ពេលដែលហេគឃ័រគំរាមលុបចោលគណនី ឬមិនដែលឱ្យព័ត៌មានដែលត្រូវគេលួចមកវិញនោះទេ លុះត្រាតែជនរងគ្រោះបង់ថ្លៃលោះ ឬបញ្ជូនរូបភាពឬវីដេអូអាក្រាតកាយ។ ដូចគ្នានេះផងដែរវេទិកាហេគ មួយត្រូវបានគេរក ឃើញថា មានការប្រាប់ពីរបៀប គ្រប់គ្រងការលួចគណនី ដូច្នេះម្ចាស់មិនអាចយកវាត្រឡប់ មកវិញជាមួយនឹងដំណើរការទៅយកគណនី Instagram ។

របៀបរក្សាសុវត្ថិភាពជាមួយ Phishing

  1. មានអាសយដ្ឋានអ៊ីម៉ែលមួយដែលមានតែមួយ។

  2. កុំបើកឯកសារភ្ជាប់ណាមួយដោយពុំមានសុពលភាពត្រឹមត្រូវ។

  3. កុំបើកអ៊ីម៉ែលខ្សោយ

  4. ប្រើតម្រងសារឥតបានការ និងច្រកទ្វារទប់ស្កាត់។

  5. កុំឆ្លើយតបនឹងសារឥតបានការណាមួយ។

  6. ពិនិត្យមើលរចនាបទវេយ្យាករណ៍ និងពុម្ពអក្សរ។