ព័ត៌មាន

NOKIA 9 PUREVIEW បង្ហាញខ្លួននៅលើហាង Amazon ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់

ប្រសិនបើអ្នករស់នៅក្នុងប្រទេសនៅអ៊ឺរ៉ុបនោះ វានៅមិនទាន់មានហាង Nokia ផ្លូវការនៅឡើយទេ ហើយប្រសិនបើអ្នកចង់ទិញស្មាតហ្វូន Nokia 9 PureView អោយបានឆាប់បំផុតនោះ ពេលនេះអ្នកអាចរកទិញបាននៅលើហាង Amazon របស់អាល្លឺម៉ង់នៅក្នុងតម្លៃ €649 និងបារាំងនៅក្នុងតម្លៃ €699 ។

image

image

Amazon.de និយាយថា ការចែកចាយស្មាតហ្វូននេះគឺសម្រាប់ទីផ្សារនៅអ៊ឺរ៉ុបជាមួយនឹងការដឹកជញ្ជូនឥតគិតថ្លៃ ហើយស្មាតហ្វូននេះនឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី ២៥ ខែមីនានេះ។ សម្រាប់ហាង Amazon របស់បារាំងគឺដាក់លក់ស្មាតហ្វូននេះជាមួយនឹងតម្លៃខ្ពស់ជាងគេ ហើយការដឹកជញ្ជូនគឺឥតគិតថ្លៃថែមទៀត។

សម្រាប់ហាងជាច្រើនទៀតក្នុងតំបន់របស់ Amazon ដូចជានៅក្នុងអេស្ប៉ាញ អ៊ីតាលី ឬចក្រភពអង់គ្លេសនៅមិនទាន់អាចរកទិញស្មាតហ្វូន Nokia 9 នេះបាននៅឡើយទេ។ Amazon នៅក្នុងអាល្លឺម៉ង់ក៏ផ្តល់ជូននូវ Charger ក្នុងរថយន្តជាមួយនឹងស្មាតហ្វូននេះផងដែរ៕