ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា HMD GLOBAL ស្ថិតនៅក្នុងការពិភាក្សាទៅលើការប្រើប្រាស់សមាសភាគជាច្រើនដែលផលិតនៅក្នុងប្រទេសឥណ្ឌានៅលើស្មាតហ្វូន Nokia

ខណៈពេលដែលសេដ្ឋកិច្ចមានការកើនឡើងនៅក្នុងប្រទេសចិន និងប្រទេសជាច្រើនទៀតនៅក្នុងអាស៊ីបូព៌ានោះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia កាលពី ១០ ឆ្នាំមុននេះគឺជួបប្រទះជាមួយនឹងបញ្ហាធំជាច្រើនដោយសារតែរោងចក្រផលិតជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia គឺមានមូលដ្ឋាននៅក្នូងអ៊ឺរ៉ុបនោះ។ ក្រោយមក ក្រុមហ៊ុនអេឡិចត្រូនិចទាំងនេះក៏ធ្វើដំណើរទៅកាន់ប្រទេសចិន ហើយនៅទីនោះក្រុមហ៊ុនបច្ចេកវិទ្យាចិនជាច្រើនគឺផលិតនូវសមាសភាពជាច្រើនដែលមានតម្លៃសមរម្យ ឬថោកជាងគេនៅលើពិភពលោកនេះ។

 image

ប្រទេសឥណ្ឌាគឺជាដៃគូប្រកួតប្រជែងរបស់ប្រទេសចិនដែលចាប់ផ្តើមធ្វើការអនុវត្តទៅលើកម្មវិធីនាៗដើម្បីការពារទៅលើសេដ្ឋកិច្ចរបស់ពួកគេពីឥទ្ធិពលរបស់ប្រទេសចិននោះ។ ប្រទេសឥណ្ឌាជំរុញនូវក្រុមហ៊ុនផលិតជាច្រើនក្នុងការផ្គត់ផ្គង់ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ និងសមាសភាគជាច្រើនទៀតនៅក្នុងប្រទេសឥណ្ឌានេះ។

image

HMD Global ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន Nokia នោះពេលនេះក៏ធ្វើការដំណើរការនូវប្រតិបត្តិការស្មាតហ្វូន Nokia របស់ពួកគេនៅក្នុងទីផ្សារនៃប្រទេសឥណ្ឌាផងដែរ។ ប៉ុន្តែតាមការបញ្ជាក់របស់ក្រុមហ៊ុន Counterpoint Research ចង្អុលបង្ហាញថា ប្រទេសឥណ្ឌានាំចូលនូវសមាសភាគស្មាតហ្វូនជាមួយនឹងតម្លៃដល់ទៅ 13 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៨ នេះ។ ដូចនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតដែលធ្វើការផលិតនូវអេក្រង់ និងសមាសភាគជាច្រើនទៀតក៏មានគម្រោងក្នុងការផ្លាស់ប្តូរទៅកាន់ប្រទេសឥណ្ឌាផងដែរ ហើយវាមិនមែនត្រឹមតែក្រុមហ៊ុនផលិតស្មាតហ្វូននោះទេ។

តាមការបញ្ជាក់របស់ Economic Times នោះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global មានគម្រោងក្នុងការបង្កើននូវប្រភពនៃសមាសភាគរបស់ខ្លួនដែលមានការផ្គត់ផ្គង់ចេញពីប្រទេសឥណ្ឌាតែម្តង។ នេះមានន័យថា ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងធ្វើការនាំចូលនូវសមាសភាគតិចជាងមុនចេញពីប្រទេសចិន វៀតណាម និងឥណ្ឌូនេស៊ី៕