ព័ត៌មាន

គុណវិបត្តិនៅក្នុងហេ្គម Counter-Strike 1.6 ដែលបានអនុញ្ញាតឲ្យ Servers ដែលមានគំនិតអាក្រក់ Hack ចូលកុំព្យូទ័ររបស់អ្នកលេងបាន

ប្រសិនបើអ្នកជាអ្នកលេខហ្គេម Counter-Strike 1.6 សូមប្រុងប្រយ័ត្នដោយសារតែ ៣៩% នៃ Servers ដែលមាននៅលើ Online គឺមានគ្រោះថ្នាក់ដែលគេបង្កើតឡើងសម្រាប់ Hack បញ្ជាកុំព្យូទ័ររបស់អ្នកលេង។ ក្រុមអ្នកស្រាវជ្រាវអ៊ិនធើណែតនៅ Dr.Web បានបង្ហាញថាអ្នកវាយប្រហារបានប្រើប្រាស់ម៉ាស៊ីន  Servers ដែលមានគំនិតអាក្រក់ Hack ចូលកុំព្យូទ័ររបស់អ្នកលេងហ្គេមទូទាំងពិភពលោក។

image

យោងតាមក្រុមអ្នកស្រាវជ្រាវ Counter-Strike 1.6 ដែលជាហ្គេមដ៏ពេញនិយមមួយដែលមានអាយុជិតពីរទសវត្សរ៍មានភាពងាយរងគ្រោះក្នុងការដំណើរការ Remote Code Execution (RCE) នៅក្នុងម៉ាស៊ីនរបស់អ្នកប្រើដែលអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដតាមចិត្តរបស់គេ លើកុំព្យូទ័ររបស់អ្នកលេងភ្លាមៗនៅពេលដែលពួកគេភ្ជាប់ទៅ Servers ដែលមានគំនិតអាក្រក់។

image

គេបានបង្ហាញថា ជនជាតិរុស្ស៊ីម្នាក់ឈ្មោះថា Belonard ជាអ្នកបង្កើត Game Server បានធ្វើរឿងនេះ ដើម្បីលើកកម្ពស់អាជីវកម្មរបស់គាត់ដែលបង្កើតប្រព័ន្ធ botnet ដោយបានចម្លងមេរោគទៅអ្នកលេងតាមរយះ Trojan custom មួយ។  ដែលត្រូវបានគេដាក់ឈ្មោះថា Belonard Trojans។ ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ពីការងាយរងគ្រោះនេះទៅក្រុមហ៊ុន Valve Corporation ហើយដែលបង្កើតហ្គេម Counter-Strike 1.6។

បន្ថែមលើនេះទៀត Dr.Web ក៏បានរាយការណ៏ឈ្មោះ Domain ដែលប្រើដោយអ្នកបង្កើតមេរោគទៅ web registrar របស់រុស្សី។ ទោះជាយ៉ាងណាក៏ដោយការលុប domain មួយចំនួនមិនអាចបញ្ឈប់អ្នកវាយប្រហារពីការបង្កើត Server ដែលមានគ្រោះថ្នាក់បានទេ លុះត្រាតែក្រុមអ្នកបង្កើតកម្មវិធីហ្គេម Counter-Strike ធ្វើការកែតម្រូវលើភាពងាយរងគ្រោះលើ remote code execution នៅក្នុងហ្គេមរបស់ខ្លួន៕