ព័ត៌មាន

ស្មាតហ្វូនដែលអាចបត់ចូលបានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Google បង្ហាញនៅក្នុងប៉ាតង់មួយ

វាមើលទៅហាក់ដូចជា ក្រុមហ៊ុនបច្ចេកវិទ្យា Google កំពុងតែសង្ឃឹមថានឹងទទួលបានស្មាតហ្វូនដែលអាចបត់ចូលគ្នា នេះបើយោងតាមប៉ាតង់លេចធ្លាយថ្មីៗនេះ។ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Samsung និងក្រុមហ៊ុន Huawei បានប្រកាសបង្ហាញទូរស័ព្ទដែលអាចបត់បញ្ចូលរបស់ខ្លួនបាននៅក្នុងព្រឹត្តិការណ៍ MWC នៅឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតក៏ចាប់ផ្តើមបញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់បត់បានរបស់ខ្លួនផងដែរ ហើយក្រុមហ៊ុន Google ក៏មិនរង់ចាំដែរ។

 image

ប៉ាតង់នេះបានបង្ហាញពីការរចនាស្រដៀងគ្នាទៅនឹងស្មាតហ្វូនដែលអាចបត់បាន Motorola Razr 2019 ហើយក៏មានលក្ខណៈប្រហែលទៅនឹងស្មាតហ្វូន Galaxy Fold ។ ប៉ាតង់នេះក៏ពណ៌នាពីគម្លាតរវាងអេក្រង់ទាំងពីរជាតម្រូវការសម្រាប់បច្ចេកវិទ្យាដែលអាចប្រើបានក្នុងពេលបច្ចុប្បន្ននេះ។

image

image

ទោះជាយ៉ាងណាក៏ដោយ ចូរចងចាំថាប៉ាតង់មិនតែងតែមាននៅក្នុងផលិតផលដែលសម្រេចចុងក្រោយនោះទេ។ ស្មាតហ្វូនដែលអាចបត់បញ្ចូលបានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Google អាចនឹងមានភាពខុសប្លែកគ្នាច្រើនពីរូបភាពដែលបែកធ្លាយនៅទីនេះ៕