ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បង្ហាញនូវសេវាកម្មហ្គេមរបស់ខ្លួនដែលមានឈ្មោះថា Project xCloud

សេវាកម្មវីដេអូ និងតន្ត្រីបានក្លាយទៅជាការពេញនិយមបំផុតនៅទូទាំងពិភពលោក ប៉ុន្តែឧស្សាហកម្មនេះនៅមិនទាន់មានការចាប់អារម្មណ៍ខ្លាំងដូចទៅនឹង Netflix និង Spotify នៅឡើយទេ។ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ពេលនេះអនុញ្ញាតអោយអ្នកលេងហ្គេមជាច្រើនចូលទៅកាន់ Xbox library របស់ខ្លួនតាមរយៈគម្រោងថ្មីមួយហៅថា Project xCloud ។

 image

image

លោក Kareem Choudhry ដែលជា CVP របស់ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft នៅក្នុងផ្នែក Gaming Cloud និយាយថា ខ្លួនកំពុងតែធ្វើការនៅលើ Version ថ្មីសម្រាប់សេវាកម្មលេងហ្គេមថ្មីដែលបង្ហាញខ្លួននៅលើស្មាតហ្វូន Samsung Galaxy S9 នោះ។ វាអាចធ្វើការតភ្ជាប់ទៅកាន់ Xbox controller ននិង Forza Horizon 4 ថែមទៀត។

សេវាកម្មនេះគឺចេញពី Data Centers របស់ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ដែលអាចធ្វើការ Stream ពីចម្ងាយបានថែមទៀត។ តាមការបញ្ជាក់របស់ Choudhry នោះ សេវាកម្ម Project xCloud នៅមិនទាន់អាចធ្វើការជំនួសទៅលើ Console បាននៅឡើយទេ៕