ព័ត៌មាន

ក្រុមហ៊ុនឥណ្ឌា ៧៦% ត្រូវបានរងគ្រោះដោយការវាយប្រហារតាមអ៊ីនធើណែតនៅក្នុងឆ្នាំ ២០១៨

ការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុនសន្តិសុខព័ត៌មានវិទ្យានៅចក្រភពអង់គ្លេស Sophos បានរកឃើញថាក្រុមហ៊ុនឥណ្ឌាជាង 76% ត្រូវបានរងការវាយប្រហារតាមអ៊ីនធើណែតនៅក្នុងឆ្នាំ 2018 ។ ប្រទេសឥណ្ឌាឈរនៅលំដាប់ទី 3 នៃការវាយប្រហារតាមអ៊ិនធឺរណែតខ្ពស់បំផុតនៅឆ្នាំ 2018 បន្ទាប់ពីម៉ិកស៊ិកនិងបារាំង។ ទន្ទឹមនឹងនេះដែរអង្គការចំនួន 68 នៅលើពិភពលោកបានទទួលស្គាល់ថាជាជនរងគ្រោះនៃការវាយប្រហារតាមអ៊ីនធឺណិតកាលពីឆ្នាំមុន។

 image

លោក Sunil Sharma នាយកផ្នែកលក់របស់ Sophos India និង SAARC បានប្រាប់កាសែត Business Today ថា “នៅឥណ្ឌាការវាយប្រហារភាគច្រើនកើតឡើងនៅកន្លែងដែលមានលុយនោះគឺមានន័យថានៅសេវាកម្មហិរញ្ញវត្ថុ ប្រេង ឧស្ម័ននិងថាមពល។  ឧក្រិដ្ឋជនអាចរកប្រាក់បានច្រើន ហើយអ្នករងគ្រោះត្រូវទទួលរងផលប៉ះពាល់យ៉ាងខ្លាំង»។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសចំនួន 12 ដែលរួមមានសហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិកកូ ឡុំប៊ី ប្រេស៊ីល ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អូស្ត្រាលី ជប៉ុន ឥណ្ឌា និងអាហ្វ្រិកខាងត្បូងហើយមានអ្នក IT ចំនួន 3000 នាក់ចូលរួម។

អ្នក IT កំរិតខ្ពស់ត្រូវការផ្តោតលើការការពារ Server សំខាន់ៗដើម្បីបញ្ឈប់ឧក្រិដ្ឋជនពីការចូលទៅកាន់បណ្តាញ Network។ ដោយពួកគេមិនអាចព្រងើយកន្តើយនឹងចំណុចចុងនេះបានទេពីព្រោះការវាយប្រហារតាមអ៊ីធឺណិតភាគច្រើនបានចាប់ផ្តើមនៅទីនេះ ប៉ុន្តែទោះមានចំនួនអ្នក IT កំរិតខ្ពស់ច្រើនក៏ដោយនៅតែមិនអាចកំណត់ថាតើការគំរាមកំហែងកំពុងចូលក្នុងប្រព័ន្ធនិងពេលណា។

របាយការណ៍របស់គាត់បានបង្ហាញថានៅក្នុងប្រទេសឥណ្ឌា 39% នៃ cybercrimals ត្រូវបានគេរកឃើញនៅលើ servers  35% នៅលើបណ្តាញ Network និង 8% ត្រូវបានរកឃើញនៅចំនុចចុងក្រោយ (Endpoints)។

យើងមិនដឹងពីប្រភេទនៃការវាយប្រហារនោះទេយើងមិនដឹងថាតើមានរបៀបប៉ុន្មានដែលវាបានធ្វើដំណើរពិតប្រាកដនោះទេ។ យើងមិនដឹងថាតើការវាយប្រហារនេះកំពុងធ្វើឱ្យខូចខាតចំណុចណាពិតប្រាកដ។ យោងតាមរបាយការណ៍ស្ទង់មតិអ្នក IT 97% បានសារភាពថាសន្តិសុខអ៊ិនធើណែតគឺជាបញ្ហាប្រឈមដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌា៕